ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រ៉ែ​មាស​ជាង៣០​លាន​តោន រកឃើញ​ក្នុង​ប្រទេស​មួយ​

1 ឆ្នាំ មុន

អ៊ូហ្គង់ដា ៖ ប្រទេស​អ៊ូ​ហ្គ​ង់​ដា រក​ឃើញ​រ៉ែ​ម៉ាស​ចំនួន ៣១​លាន​តោន បន្ទាប់​ពី​មានការ​រុក​ជា​ច្រើន​។

អ៊ូហ្គង់ដា ៖ ប្រទេស​អ៊ូ​ហ្គ​ង់​ដា រក​ឃើញ​រ៉ែ​ម៉ាស​ចំនួន ៣១​លាន​តោន បន្ទាប់​ពី​មានការ​រុក​ជា​ច្រើន​។ បច្ចុប្បន្ន ប្រទេស​នៅ​តំបន់​អា​ហ្វ្រិ​ច​មួយ​នេះ​កំពុង​ទាក់ទាញ​អ្នក​ជីក​រ៉ែ និង​អ្នក​វិនិយោគទុន​។

រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញា​ប័​ណ្ឌ​រួច​ហើយ​ទៅ​ដល់​ក្រុមហ៊ុន​ចិន​ឈ្មោះ Wagagai Gold Mining ដើម្បី​ចាប់ផ្តើម​ផលិត​នៅ​ក្នុងស្រុក Busia​។ ការ​បណ្តាក់​ទុក​ដំបូង​របស់​ក្រុមហ៊ុន​ចិន​មាន​តម្លៃ ៥០​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៣.០០០​កន្លែង​។

បើ​យោង​តាម​រដ្ឋាភិបាល​អ៊ូ​ហ្គ​ង់​ដា រ៉ែ​មាស ៣១​លាន​តោន មាន​តម្លៃ ១២,៨​លាន​លាន​ដុល្លារ​។ អាជ្ញាធរ​វិនិយោគ​អ៊ូ​ហ្គ​ង់​ដា​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា ការ​ចម្រាញ់​ម៉ាស​ក្នុង​តំបន់​អាច​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន ៣.០០០ និង​ឱកាស​ផ្សេង​ៗ​ទៀត​។ រដ្ឋាភិបាល​ព្យាករណ៍​ថា ការ​ជីក​យក​រ៉ែ​នោះ​អាច​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​យ៉ាង​ខ្លាំង​។

បើ​តាម​របាយការណ៍ ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា​លោក Yoweri Museveni បាន​អំពាវនាវ​សម្រាប់​ឲ្យ​មានការ​ចម្រាញ់​មាស​ក្នុងស្រុក និង​បាន​ហៅ​រោងចក្រ​ចម្រាញ់​ខាងក្រៅ​ថា​ជា​ឧ​ក្រិ​.​ដ្ឋ​ជន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដកស្រង់​សម្តី​របស់​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ចិន Wagagai ដោយ​និយាយ​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឈាន​ដល់ ៦០​លាន​ដុល្លារ​។ ក្រុមហ៊ុន​ប្រឈម​ការ​ពន្យារពេល ដោយសារ​តែ​វា​ត្រូវការ​អាជ្ញា​ប័​ណ្ឌ​ចំនួន ២ គឺ​អាជ្ញា​ប័​ណ្ឌ​ផលិត​មាស​ដែល​ខ្លួន​ទទួល​បាន​នៅ​ខែមីនា និង​អាជ្ញា​ប័​ណ្ឌ​ជួល​រយៈពេល ២១​ឆ្នាំ​ដើម្បី​ជីក​យក​រ៉ែ​ក្នុង​ប្រទេស​នេះ​។

អ្នកនាំពាក្យ​ក្រសួង​ថាមពល និង​អភិវឌ្ឍន៍​រ៉ែ​និយាយ​ថា ក្រុមហ៊ុន​ចិន​រំពឹង​ថា​នឹង​ជីក​យក​រ៉ែ​មាស និង​ចាប់ផ្តើម​ចម្រាញ់​បាន​ប្រហែល ៥.០០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុងស្រុក Busia នៅ​បំណាច់​ឆ្នាំ ២០២២​នេះ​។

សូម​បញ្ជាក់​ថា ការ​នាំ​ចេញ​មាស​របស់​អ៊ូ​ហ្គ​ង់​ដា បាន​កើនឡើង​ចាប់តាំងពី​មានការ​បើក​ដំណើរការ​រោងចក្រ​ចម្រាញ់​មាស​អា​ហ្វ្រិ​ចម​ក​នៅ​ក្នុង​ទីក្រុង Entebbe​។ ប្រធានាធិបតី​ប្រទេស​នេះ​និយាយ​ថា ការ​នាំ​ចេញ​មាស​ឆៅ​មិន​ទាន់​កែ​ឆ្នៃ​របស់​អ៊ូ​ហ្គ​ង់​ដា បាន​ដល់ទី​បញ្ចប់​ហើយ​៕ (​យោង​តាម​ប្រភព​៖ The Federal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ