ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល និង​ជា​អ្នក​លប​បា.ញ់​​ដ៏​​ឆ្នើម​​ម្នាក់ ស្លា.ប់​ក្នុង​សមរភូមិ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ តារា​ម៉ូ​ដែល និង​ជា​អ្នក​លប​បា.ញ់ (Sniper) ជនជាតិ​ប្រេ​ស៊ី​ល​ដ៏​ចំណាន​ម្នាក់ ត្រូវ​បាន​

អ៊ុយ​ក្រែ​ន ៖ តារា​ម៉ូ​ដែល និង​ជា​អ្នក​លប​បា.ញ់ (Sniper) ជនជាតិ​ប្រេ​ស៊ី​ល​ដ៏​ចំណាន​ម្នាក់ ត្រូវ​បាន​សម្លា.ប់​តាម​រយៈ​ការ​វា.យប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​រុ​ស្សី នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។

ពោល​គឺ​ត្រឹម​៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​នាង​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​របស់​លោកពូ​ទី​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២​។

នាង Thalito do Valle អាយុ​៣៩​ឆ្នាំ បាន​ចូលរួម​ក្នុង​បេសកកម្ម​មនុស្សធម៌​ជុំវិញ​ពិភពលោក និង​ធ្លាប់​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម ISIS នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ផង​ដែរ​។ មុន​ពេល​នាង​ចូលរួម​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​នាម​ជា​អ្នក​ជួយ​សង្គ្រោះ ក៏​ដូច​ជា​អ្នក​លប​បា.ញ់​ផង​ដែរ​។

ប៉ុន្តែ​ជា​អ​សកុល Thalito ត្រូវ​បាន​សម្លា.ប់​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​មី​ស៊ី​ល​១​គ្រាប់​របស់​រុ​ស្ស៊ី បាន​វាយប្រហារ​លើ​លេណដ្ឋាន​របស់​នាង នៅ​ក្នុង​ទីក្រុង Kharkiv​។ ដែល​ជាទី​ក្រុង​ភាគ​ឦសាន ទទួល​រង​នូវ​ការ​ទម្លាក់​គ្រា.ប់បែក​យ៉ាង​ខ្លាំងក្លា​បំផុត​មួយ​។ ហើយ​ការ​វា.យប្រហារ​នោះ ក៏​បាន​ឆក់​យក​ជីវិត​អតីត​កងទ័ព​ប្រេ​ស៊ី​ល​ម្នាក់​ផង​ដែរ គឺ​លោក Douglas Burigo អាយុ​៤០​ឆ្នាំ ដែល​បាន​ព្យាយាម​ត្រឡប់​ទៅ​កាន់​លេណដ្ឋាន ដើម្បី​ស្វែងរក Thalita ។

សូម​ជម្រាប​ថា Thalito do Valle ធ្លាប់​សិក្សា​ផ្នែក​ច្បាប់ បន្ទាប់​ពី​បាន​ធ្វើការ​ជា​តារា​បង្ហាញ​ម៉ូត និង​ជា​តារា​សម្តែង កាលពី​កុមារភាព​។ ហើយ​នាង​បាន​ចូលរួម​ក្នុង​ការ​ជួយ​សង្គ្រោះ​សត្វ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ​។ Thalito បាន​ចងក្រង​ឯកសារ​បទ​ពិសោធន៍​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៅ​លើ​គណនី YouTube របស់​នាង​។ ជាមួយ​វី​ដេ​អូ​អំពី​ការ​ប្រយុទ្ធ​តតាំង​នឹង​ក្រុម ISIS ដែល​ទទួល​បានការ​ចូល​មើល​ជាង​៣​ម៉ឺន​ដង​។ រួម​ជាមួយ​វី​ដេ​អូ​នឹង​បង្ហាញ​ពី​របៀប​ដែល​នាង​ទទួល​បានការ​ហ្វឹកហ្វឺន​ជា​អ្នក​លប​បា.ញ់ នៅ​ពេល​នាង​ចូលរួម​ជាមួយ​ក្រុម Peshmergas ដែល​ជា​កង​កម្លាំងយោធា​នៃ​តំបន់ Kurdistan របស់​ប្រទេស​អ៊ី​រ៉ា​ក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ