ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ហុង​អាច​ព្យាបាលការ​ហើមពោះ ទល់លាមក និង ប្រឆាំង​មហារីក

1 ឆ្នាំ មុន

ល្ហុង​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ផលប្រយោជន៍​ច្រើន​ចំពោះ​ក្រពះ និង​ពោះវៀន​របស់​មនុស្ស និង​ផលប្រយោជន៍​ការពារ​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ផ្លែ​ល្ហុង​មាន​ផ្ទុក​សារធាតុ papain ដែល​ជា​អង់ស៊ីម​ដ៏​មាន​ឥទ្ធិពល ដែល​បំបែក​ប្រូតេអ៊ីន​នៅ​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​។ វា​ធ្វើ​អោយ​ងាយ…

ល្ហុង​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ផលប្រយោជន៍​ច្រើន​ចំពោះ​ក្រពះ និង​ពោះវៀន​របស់​មនុស្ស និង​ផលប្រយោជន៍​ការពារ​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ផ្លែ​ល្ហុង​មាន​ផ្ទុក​សារធាតុ papain ដែល​ជា​អង់ស៊ីម​ដ៏​មាន​ឥទ្ធិពល ដែល​បំបែក​ប្រូតេអ៊ីន​នៅ​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​។ វា​ធ្វើ​អោយ​ងាយ ស្រួល​ក្នុង​ការ​រំលាយ និង​ស្រូប​យក ។

មនុស្ស​មួយ​ចំនួន​មិន​ផលិត​អង់ស៊ីម​ធម្មជាតិ​គ្រប់គ្រាន់ ដើម្បី​រំលាយ​អាហារ​របស់​ពួក​គេ​ឱ្យ​បាន​ពេញលេញ​ទេ​។ ដូច្នេះ​ការ​ទទួលទាន​អង់ស៊ីម បន្ថែម​ដូច​ជា papain អាច​ជួយ​បន្ថយ​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​រ​។

មិន​មានការ​ស្រាវជ្រាវ​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ papain នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ផ្លែ​ល្ហុង​ជា​ទៀងទាត់​កាត់​បន្ថយ​ការ​ទល់លាមក និង​ហើមពោះ​ចំពោះ​មនុស្ស​ពេញវ័យ​។

១ ផ្លែ​ល្ហុង​ជួយ​ព្យាបាល​ក្រពះ

ផ្លែ​ល្ហុង​ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងលិច​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ដំបៅ​ក្រពះ ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ទៅ​លើ​សត្វ​បាន​គាំទ្រ​ដល់​អំណះអំណាង​នេះ ។ ប៉ុន្តែ​គេ​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​មនុស្ស​បន្ថែម​ទៀត ។

២ ផ្លែ​ល្ហុង​ផ្តល់​ផល​ល្អ​ដល់​បេះដូង

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ផ្លែ​ល្ហុង​អាច​ធ្វើ​អោយ​បេះដូង​មាន​សុខភាព​ល្អ ។ វា​អាច​មាន​ឥទ្ធិពល​បែប​នេះ​ក៏​ដោយសារ​តែ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន​C និង សារធាតុ Lycopen​។

៣ ល្ហុង​មាន​សារធាតុ​ប្រឆាំង​មហារីក

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ជាតិ Lycopen នៅ​ក្នុង​ផ្លែ​ល្ហុង បាន​ធ្វើ​អោយ​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺមហារីក ។ ទន្ទឹម ពេល​ជាមួយ​គ្នា​នោះ ផ្លែ​ល្ហុង​ក៏​មាន​ប្រយោជន៍​ផង​ដែរ​ចំពោះ​អ្នក​កំពុង​ព្យាបាល​ជំងឺមហារីក​ដូច​ជា មហារីក​ដោះ​ជាដើម​។

៤ ល្ហុង​ជួយ​ថែរក្សា​សម្រស់

ផ្លែ​ល្ហុង​អាច​ដើរតួ​នាទី​ផង​ដែរ​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​មនុស្ស​។ វា​ជួយ​ការពារ​ស្បែក​មិន​អោយ​ខូចខាត​ដោយសារ​ពន្លឺ​ថ្ងៃ​។ ល្ហុង​មាន​ប្រយោជន៍​ដល់​ការ​ថែរក្សា​សម្រស់​ដោយសារ​តែ​វា​មាន​សារធាតុ Lycopene វីតាមីន C និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ