ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យចុះ​វាស់វែង​ដី​រួម «ទួល​អ្នកតារ៉ា​ញ»​ដើម្បីទុក​អភិវឌ្ឍ​​ន៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដី​ទួលអ្នកតា​រ៉ា​ញ ដែល​ជាទី​គោរព​សក្កា​រៈ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​វាស់វែង កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា…


រាជធានី​ភ្នំពេញ ​៖ ដី​ទួលអ្នកតា​រ៉ា​ញ ដែល​ជាទី​គោរព​សក្កា​រៈ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​វាស់វែង កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា ​​ដើម្បី​កំណត់​ទំហំ​ឱ្យបាន​ច្បាស់លាស់​ទុក​អភិវឌ្ឍ​ធ្វើ​ជា​សាលា​បុណ្យ​ដែល​ជា​ប្រយោជន៍​សា​ធារ​ណៈ ។

​ដី​រួម​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​អោយ​ដឹង​ថា មាន​ទំហំ​ប្រមាណ​​​២​ពាន់​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ ត្រពាំង​​​ថ្លឹង​ទី​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ការ​ចុះ​ទៅ​វាស់វែង​ដី​រួម​សម្រាប់​ធ្វើបុណ្យ​នេះ​ ធ្វើ​ឡើង​ទៅ​តាម​សំណើសុំ​អន្តរាគមន៍​របស់​មេ​ភូមិ និង​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ត្រពាំង​ថ្លឹង​១,២,៣,៤ សង្កាត់​ចោម​ចៅ​ទី​១ បន្ទាប់ ពី​ដី​រួម​នោះ មាន​អ្នក​ដែល​មើល​ថែទាំ កាប់ រាន ដើមឈើ ប៉ុនប៉ង​ធ្វើ​ប្លង់​រំលោភ​យក ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល ​។

តាម​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ ដែល​មាន​ស្នាម​មេដៃ​ចំនួន​១៤​នាក់ បានអោយ​ដឹង​ថា ទីតាំង​ដី​ទួល​អ្នកតា​រ៉ា​ញ​ជាទី​តាំង​មួយ ដែលប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១​តែងតែ​គោរព​បូជា​នៅ​ទីនោះ​ពេល​មាន​ពិធីបុណ្យ​ផ្សេង​ៗ​។ ដូច្នេះ យើង ខ្ញុំ​ទាំងអស់​គ្នា ជា​មេ​ភូមិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១,២,៣,៤​សង្កាត់​ចោម​ចៅ​ទី​១ សំណូមពរ ដល់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មេត្តា​ចាត់​ក្រុមការងារ​ចុះ​វាស់វែង​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ទីតាំង​ដី​ទួល​អ្នកតានេះ​។

បន្ទាប់​ពី​មានការ​ស្នើ​សុំ​កាលពី​ថ្ងៃ​៣០​ខែមិថុនា ឆ្នាំ ២០២២ ទើប​អាជ្ញាធរ​ខណ្ឌ រួម​ទាំង​មន្ត្រី​ជំនាញ​ដឹកនាំ​ដោយ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​មក​វាស់វែង​នៅ​ពេល​នេះ ។ ​ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា ដី​រួម​នោះ មាន​ទំហំ​ប៉ុន្មាន​ពិតប្រាកដ​ឡើយ ។ តាម​ប្រជាពលរដ្ឋបានអោយ​ដឹង​ថា ដី​នោះ ជា​ដី​ទួល​រួមមាន​ខ្ទម​អ្នកតា​រ៉ា​ញ ដែលប្រជាពលរដ្ឋ​គោរព​បូជា តាំងពី​សង្គមចាស់មកម្ល៉េះ ដោយ​មាន​អ្នក​ភូមិ ៣​នាក់​ជា​អ្នក​មើលថែ​ទាំ​។​

ដើម​ឡើយ ដី​នោះ មាន​ដើមឈើ​ធំ ៗ នៅ​កំឡុង​ឆ្នាំ២០០០ អ្នក​មើលថែម្នាក់​ក៏បាន​នាំ​គ្នា កាប់​ដើម​ឈើ​រាន ព្រៃ​គោលបំណង​ប្រុង​យក​ធ្វើ​ជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន ហើយប្រជាពលរដ្ឋក៍បាន​នាំ​គ្នាតវ៉ា រារាំង ព្រោះ​ដី​នោះ​ជា​ដី​រួម ។ ដោយសារ​មានការ​ប៉ុនប៉ង​រំលោភ ដី​រួម​នោះ​មក ធ្វើ​ជា​កម្មសិទ្ធិ មេ​ភូមិ ប្រជាពលរដ្ឋ ​ក៏បាន​នាំ​គ្នា ផ្តិត​មេដៃ ស្នើ​សុំ​ទៅ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន ចុះ​មក​វាស់វែង ទុកជា​សម្បត្តិ​សា​ធារ​ណៈ ​។

តាម​ប្រជាពលរដ្ឋបានអោយ​ដឹង​ទៀត​ថា ដី​រួម​នេះ គ្មាន​ន​ណា ម្នាក់​មក​រំលោភ​យក បាន​នោះ​ទេ ។​ការ​ចុះ​វាស់វែង​នេះ​ក្នុង​គោលបំណង កំណត់​ទំហំ​អោយ​បាន​ច្បាស់ ដើម្បី​ធ្វើការ​អភិវឌ្ឍ ឈូស​ឆាយ​​អោយ​បាន​ស្អាត​ទុក​ធ្វើ​ជា​សាលា​បុណ្យ​(​សាលាឆទាន​) សម្រាប់​ជា​ប្រយោជន៍ សាលា​ធារ​ណះ​។ ក្រៅពី​ដី​រួម​ទួល​អ្នកតា​រ៉ា​ញនេះ អាជ្ញាធរ​ក៏បាន​ចុះ​ទៅ​វាស់វែង​ដី​រួម​មួយ​កន្លែងទៀត​នៅ​ក្នុង​ដ្ឋា​នសង្កាត់​ខាងលើ​នេះ ដែល​មាន​ទំហំ​ប្រមាណ​១២​ម៉ែត្រ​គុណ៣០​ម៉ែត្រផង​ដែរ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ