ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ផ្តាំ​ជា​ថ្មី​ម្តងទៀត​​កីឡាករ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​ឥណ្ឌូ​នេ​ស៊ី​កុំ​ប្រើសារជាតិ​ហាមឃាត់

2 ឆ្នាំ មុន

រាជធានី​ភំ​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ដល់​កីឡាករ​ដែល​ចូលរួម​ប្រកួតប្រជែង​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ខាង​មុខ​នេះ កុំ​ប្រើប្រាស់​សារជាតិ​ដែល​ជំនួយ​កំលាំង​ដែល​ត្រូវ​បាន​គេ​ហាមឃាត់​ក្នុង​ការ​ប្រកួត​ឲ្យ​សោះ ។ សម្តេច​តេ​ជោ…

រាជធានី​ភំ​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ដល់​កីឡាករ​ដែល​ចូលរួម​ប្រកួតប្រជែង​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ខាង​មុខ​នេះ កុំ​ប្រើប្រាស់​សារជាតិ​ដែល​ជំនួយ​កំលាំង​ដែល​ត្រូវ​បាន​គេ​ហាមឃាត់​ក្នុង​ការ​ប្រកួត​ឲ្យ​សោះ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​សំណេះសំណាល​ក៏​ដូច​ជា ផ្តល់​នូវ​ដំបូន្មាន​មួយ​ចំនួន​ជូន​ដល់​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (ASEAN Para Games) មុន​នឹង​ពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ​ថា ៖«​យើង​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​បាល់ទះ​ជន​ពិ​បារ​កម្រិត​ពិភពលោក​នៅ​ភ្នំពេញ​កន្លង​មក ទោះបី​ថា ចំណាក់​ថ្នាក់​មិនល្អ​សម្រាប់​យើង​បាន​ត្រឹម​លេខ​៣ ឬ​លេខ​៤ ប៉ុន្តែ​លេខ​នេះ​ក៏​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មិន​អន់​ទេ ក្នុង​ចំណោម ប្រទេស​ជា​ច្រើន ដែល​មាន​បាល់ទះ​ក្នុង​ពិភពលោក​» ។

សម្តេច​ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា កីឡាករ​បាល់ទះ​ទាំង​ស្ត្រី បុរស​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ផា​រ៉ា​ហ្គា​ម សម្រាប់​ជន​ពិការ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ស្នើ​ដល់​កីឡាករ​ទាំងអស់​ត្រូវ​តែ​គោរព​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ដោយ​ជៀសវៀង​ការ​បំពាន​ណាមួយ​លើ​លក្ខខណ្ឌ​ន្តិ​កៈ​នៃ​ការ​ប្រកួត ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖«​ត្រូវ​ជៀង​វាង​ដាច់​ខាន​កុំ​ឲ្យ​មានការ​ប្រើប្រាស់​នូវ​សារធាតុ​ដែល​មានការ​ហាមឃាត់​សម្រាប់​ផ្នែក​កីឡា​ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​បាន​បាត់បង់​កិត្ត​យស​ជាតិ ។ មេដាយមាស មេដាយ​ប្រាក់ ឬ​អត់​មេដាយ អត់​សំខាន់​ទេ តែ​ការ​បំផ្លាញ​ដោយ​ការ​ប្រើប្រាស់ ដោយសារ​ធាតុ​ដែល​ហាមឃាត់ គឺជា​ការ​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​ដ៏​ធំ​» ។

សម្តេច​បន្ថែម​មេដាយ​ដែល​ក្រុម​កម្ពុជា​បាន​ទទួល​មិន​គ្រប់គ្រាន់ ដើម្បី​ប៉ះប៉ូវ​ចំពោះ​មុខមាត់​ដែល​ខូចខាត​ដែល​បាន​ប្រើប្រាស់​សារធាតុ​ញៀន និង​សារធាតុ​ដែល​ត្រូវ​ហាមឃាត់ ក្នុង​វិស័យ​កីឡា​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​យល់ព្រម​ក្នុង​ការ​ដឹក​កីឡាករ​កម្ពុជា​តាម​យន្តហោះ​ពិសេស​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ចូលរួម​ប្រកួត​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​ធ្វើ​បែប​នេះ ដើម្បី​កុំ​ឲ្យ​កីឡាករ​កីឡាការិនី​ធ្វើ​ដំណើរ​ច្រើន​ដំណាក់កាល ហើយ​ថវិកា​សម្រាប់​ទិញ​សំបុត្រ​យន្តហោះ​ត្រូវ​បង្វែរ​មក​បង់​សម្រាប់​ថ្លៃ​យានយន្ត​ដែល​យើង​ត្រូវ​ជិះ ឬ​អាច​មានការ​ឧបត្ថម្ភ​ពី​ក្រុម​អាកាសចរណ៍​ណាមួយ​» ។

សូម​ជម្រាប​ថា ការ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​ជា ការ​ប្រកួត​រវាង​កីឡាករ កីឡាការិនី ជា​ជន​ពិការ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ត្រូវ​បាន​ធ្វើ​ឡើងជា​ទៀងទាត់​រៀង​រាល់​២​ឆ្នាំ​ម្តង ។ ការ​ប្រកួត​បាន​ធ្វើ​ចំនួន​១០​លើក​រួច​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ ការ​ប្រកួត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ត្រូវ​បាន​ខកខាន​ដោយសារ​តែ វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ។

ដោយឡែក​ការ​ប្រកួត​លើក​ទី​១១​នេះ តាម​ពិត​ត្រូវធ្វើ​នៅ​ប្រទេស​វៀតណាម តែ​វៀតណាម​សុំ​លើក​ពេល​ក្រោម​ហេតុផល​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ទើប​លើក​ទៅ​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជំនួស​វិញ ។ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១​នេះ កម្ពុជា​បញ្ជូន​ប្រតិភូ​កីឡា​ចូលរួម​សរុប ១១៦​នាក់ ។ ក្នុង​នោះ​មាន​អត្ត​ព​លិ​ក ១១៥​នាក់ និង​ប្រតិភូ​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៣៩​នាក់ មន្ត្រី​បច្ចេកទេស​ចំនួន ៧​នាក់ និង​ប្រតិភូ​ជាតិ​ចំនួន​៥​នាក់ ។

កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន​១១​កីឡា រួម​មាន ៖ វាយ​កូន​ឃ្លី​លើ​តុ​លើក​ទម្ងន់ អត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស​នារី បាល់បោះ​ជន​ពិការ​ភ្នែក បាល់ទាត់​៧​ម្ខាង បាល់បោះ​ជិះរទេះ​បុរស​នារី បូ​ស្យា វាយ​សី និង​អុក ។

ក្រុម​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា​នឹង​ចេញដំណើរ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ