ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​អកុសលមែន! ពេលដោតខ្សែភ្លើងដាំបាយ​ឆក់​ដល់​ជីវិត​ភ្លាម​

1 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ជា​ភរិយា​របស់​មេ​ភូមិ ត្រូវបាន​​អគ្គិសនី​ឆ.ក់​ស្លា.ប់ នៅ​ពេល​ដោត​ខ្សែភ្លើង​ដាំបាយ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦​ កក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​បុ​ស្បូវ…


​ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ជា​ភរិយា​របស់​មេ​ភូមិ ត្រូវបាន​​អគ្គិសនី​ឆ.ក់​ស្លា.ប់ នៅ​ពេល​ដោត​ខ្សែភ្លើង​ដាំបាយ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦​ កក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​បុ​ស្បូវ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​ប្រភព​ពី​ន​របាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះ​ខាងលើ ឈ្មោះ ថា​ត់ ហួច ​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​បុ​ស្បូវ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​(​ត្រូវជា​ប្រពន្ធ​លោក​មេ​ភូមិ​បុ​ស្បូវ​) ។

នគរបាល​បាន​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​កើតហេតុ ​ស្ត្រី​រង​គ្រោះ​បាន​ដោត​ខ្សែភ្លើង​ឆ្នាំង​ដាំបាយ អគ្គិសនី នៅ​ពេល​ដោត​ខ្សែភ្លើង​នឹង​ព្រី​នោះ​សង្ស័យ​ដៃ​សើម ទើប​ឆ្លង​ចរន្តអគ្គិសនី ​បណ្តាល​ឲ្យ​ឆក់​ដួល​ផ្ងារ​ក្រោយ​បោក​ក្បាល ​និង​កៅអី​ថ្ម​ស្លា.ប់​ភ្លាម​នៅ​នឹង​កន្លែង ។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី និង​នគរបាល​ផ្នែក​ជំនាញ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ​ភ្នំ​ដី ស្ត្រី​រង​គ្រោះ​ពិតជា​ស្លា.ប់​ដោយ​ឆក់​ខ្សែភ្លើង​ប្រា​កង​មែន ។​ ស.ព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​​