ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទម្លាក់​ខ្លួន​ពីលើ​ស្ពាន​មេគង្គ​កាល​៤​ថ្ងៃមុន ពេល​នេះ​អណ្តែត​ឡើង​ហើយ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

បុរស​ម្នាក់​ដែល​បាន​លោ​.​ត​ទឹក​ពីលើ​ស្ពាន​មេគង្គ កាលពី​៤​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​តាម​ទឹក

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ដែល​បាន​លោ​.​ត​ទឹក​ពីលើ​ស្ពាន​មេគង្គ កាលពី​៤​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​តាម​ទឹក ស្ថិត​នៅ​ស្រុក​សៀម​បូក នា​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២​ហើយ​។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ មានការ​ភ្ញាក់ផ្អើល​កណ្តាល​ស្ពាន​ទន្លេមេគង្គ ខណៈ​ពេល​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​មក​ដល់​លើ​ស្ពាន រួច​ឡើង​លើ​បង្កាន់ដៃស្ពាន លោ​.​ត​ទម្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​បាត់​ស្រមោល​ឈឹង​តែ​ម្តង ពុំ​ឃើញ​ផុស​ឡើង​មក​វិញ​សោះ​។ គ្រា​កើតហេតុ​ភ្លាម​ៗ​នោះ គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បង្ក​អោយ​បុរស​រូប​នេះ​សម្រេចចិត្ត​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន​នោះ​ទេ​។ ក្រោយមក ទើប​ស្គា​ត់​អត្តសញ្ញាណ​បុរស​រូប​នោះ​ដែល​ក​មានឈ្មោះ គន់ អាយុ​៣៧​ឆ្នាំ បុ​ខរ​បរ​លក់​ត្រី នៅ​ផ្សារ​សាមគ្គី ស្ទឹង​ត្រែង មាន​ទី​លំ​ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

បើ​តាម​លោក សុខ នោ​រ៉ា នាយ​ប៉ុស្តិ៍​សង្កាត់​ព្រះបាទ អោយ​ដឹង​ថា បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ហើយ​ពេទ្យ​ប្រាប់​ថា ប្ដី​របស់​នាង​មាន​ជំងឺ​គ្រោះតម្រងនោម​។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម បន្ទាប់​ពី​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ប្តី​គាត់​ក៏​ជិះ​ម៉ូតូ​ទៅ​ក្រៅ ក្រោយមក​ទើប​ទទួល​ព័ត៌មាន​ថា ប្តី​របស់​ខ្លួន​ជិះ​ម៉ូតូ​ទៅ​លោ​.​ត​ទឹ​ស្ពាន​មេគង្គ​តែ​ម្តង​។

ក្រោយ​កើតហេតុ រយៈពេល​៤​ថ្ងៃ​កន្លង​មកនេះ ស​.​ព​បុរស​ខាងលើ បាន​ផុស​ឡើង​លើ​ផ្ទៃ​ទឹក​និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ឯ​ស្រុក​សៀម​បូក​។ ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ ដើម្បី​ទទួល​ស​.​ព​ជន​រង​គ្រោះ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​សាងសង់​ស្ពាន​មេគង្គ​នេះ​ឡើង​រួចរាល់​ច្រើន​ឆ្នាំ​មក​ហើយ ពុំដែល​ធ្លាប់​មាន​ករណី​លោ​.​ត​ទឹក​នោះ​ទេ ទើបតែ​នេះ​ជា​ករណី​លើក​ទី​មួយ​ហើយ ដែល​ស្ថិត​លើ​ស្ពាន​មេគង្គ ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ