ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បង្ហាញមុខអនាគតចៅប្រសាស្រី ២រូប ក្នុងនោះមួយរូបទំនងជាកូនកាត់បរទេស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្តងទៀត​បាន​បង្ហាញ​មុខមាត់​អនាគត​ចៅ​ប្រសាស្រី​ចំនួន​២រូប ដែល​ក្នុង​នោះ​មួយ​រូប​ទំនងជា​កូនកាត់​បរទេស និង​អនាគត​ចៅ​ប្រសា​ស្រី​មួយ​រូប​ទៀត ​គឺជា​ចៅ​របស់​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​ក្រសួង​មួយ ​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្តងទៀត​បាន​បង្ហាញ​មុខមាត់​អនាគត​ចៅ​ប្រសាស្រី​ចំនួន​២រូប ដែល​ក្នុង​នោះ​មួយ​រូប​ទំនងជា​កូនកាត់​បរទេស និង​អនាគត​ចៅ​ប្រសា​ស្រី​មួយ​រូប​ទៀត ​គឺជា​ចៅ​របស់​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​ក្រសួង​មួយ ​។

រូបភាពសម្តេចតេជោ និងចៅប្រុសរួមទាំងអនាគតចៅប្រសារស្រី

រូបថត​ថ្មី​មួយទៀត​ដែល​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ទើប​បង្ហោះ​គឺជា រូបថត​មួយ​សន្លឹក ដែល​មាន​រូប​សម្តេច​តេ​ជោ​ផ្ទាល់ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន អង្គុយ​នៅ​តុ​មួយ​ដែល​មាន​ចំណែក​ចៅ​ៗ​ឈរ​ពីក្រោយ​។ រូបថត​នេះ​ទំនងជា សម្តេច​តេ​ជោ និង​ក្រុម​ក្រួ​សារបាន​ចូលរួម​ក្នុង​ពិធី​ម​ង្គ​ការ​មួយ​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ ​និង​ទាញ​បាន​នូវ​ចំណាប់អារម្មណ៍​របស់​មហាជន​នោះ គឺ​សម្តេច​តេ​ជោ បាន​សរសេរ​សារ​លាតត្រដាង​នូវ​អត្តសញ្ញាណ​អនាគត​ចៅ​ប្រសា​រថា «​ចៅ​បង្កើត ​និង​អនាគត​ចៅ​ប្រសា​»​។ នៅ​ក្នុង​រូបថត​នោះ​មាន​យុវជន យុវនារី​ស្រស់​សង្ហា និង​ស្រស់​ស្អាត ចំនួន​៥​នាក់ បាន​ឈរ​នៅ​ពីក្រោយ​សម្តេច​តេ​ជោ ក្នុង​នោះ​ប្រុស​បី​នាក់​និង​នារី​ពីរ​នាក់​។

អនាគតចៅប្រសារសម្តេច ដែលមានឈាមជ័រជាកូនកាត់

បើ​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន ​គឺអនាគត​ចៅ​ប្រសារ​មួយ​រូប​របស់​សម្តេច​តេ​ជោ គឺ​សម្តេច​ធ្លាប់​បាន​ប្រកាស​ក្នុង​បណ្តាញ​សង្គម​ជា​ញឹកញាប់ នោះ​គឺ​ក្មេង​ស្រី​រូប​ស្រស់​មាន​ច្រមុះ​ស្រួច ​និង​ញញឹម​មាន​មន្ត​ស្នេហ៍ ដែល​តាម​ការ​ឱ្យ​ដឹង គឺ​នាង​ជា​កូនកាត់​បរទេស ដែល​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ គឺ​យុវតី​ដែល​គ្រង​រ៉ូ​ប​ពណ៌​ទឹកប៊ិច​ ។

ចំណែក​យុវតី​មួយ​រូប​ទៀត​ដែល​ឈរ​ខាងក្រោយ​ដែរ​នោះ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា ជា​កូនស្រី​របស់ លោក​ជំទាវ ចម និម្មល រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម (​ត្រូវជា​ចៅស្រី​បង្កើត​របស់ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​)​។ សម្រាប់ចៅស្រីរបស់ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ ត្រូវបានគេដឹងថា អាចនឹងផ្សារសាច់ឈាមជាមួយកូនប្រុស របស់ឯកឧត្តម ហ៊ុន ម៉ានិត។

លោក​ជំទាវ ចម និម្មល និងកូនស្រី

ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន ​គឺ​អនាគត​ចៅ​ប្រសា​ស្រី​ទាំង​ពីរ​រូប​របស់​សម្តេច សិក្សា​នៅ​សាលា International School of Phnom Penh ហៅ​កាត់​ថា (ISPP) ដែល​ជា​សាលា​អន្តរជាតិ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី មាន​មាន​តម្លៃ​សិក្សា​ខ្ពស់សម្រាប់​កូន​ទូត កូន​បរទេស កូន​អ្នកមាន​លុយ​ចូល​សិក្សា​នៅ​ទីនោះ ​។

ការ​បង្ហោះ​រូបថត​ចៅ​បង្កើត និង​អនាគត​ចៅ​ប្រសា​នេះ មាន​អ្នក​ប្រើប្រាស់ បណ្តាញ​សង្គម​ជា​ច្រើន​បាន​ចូល Like Comment និង share មិន​ខុស​ពី​ការ​បង្ហោះ​ព័ត៌មាន និង​សកម្មភាព​ការងារ​របស់​សម្តេច​ប្រចាំ​ថ្ងៃ​នោះ​ទេ​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បាន​គោរព​ជូនពរ​សម្តេច​ទាំង​ពីរ និង​មាន​អ្នកខ្លះ​ទៀត​បាន​ជូនពរ អបអរសាទរ​ចំពោះ​ចៅ​របស់​សម្តេច​ ។

ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម មាន​អ្នកខ្លះ​គោរព​ជូនពរ​សម្តេច​ថា «​ជូនពរ​ឲ​សម្តេច​ពុក និងសម្តេចម៉ែ មាន​សុខភាព​ល្អជា​ម្លប់​ដល់​កូនចៅ អរគុណ​សន្តិភាព» ​។ ពលរដ្ឋ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា«​សម្តេច​ពុក​គឺជា​ឪ​ពុក និង​ជីតា​ដែល​មាន​ព្រហ្មវិហា​ធ​ម៍​ណាស់ ពិតជា​បាន​ប្រដៅ​ណែនាំ​កូនចៅ​ដើរ​លើ​ផ្លូវ​ល្អ​គ្រប់​ៗ​គ្នា នេះ​ជា​គំរូ​សំរាប់​ថ្នាក់ដឹកនាំ​ផ្សេង​ៗ​យក​ជា​គំរូ​» ​។

អ្នក​ប្រើប្រាស់​ហ្វេ​ស​បុក​ឈ្មោះ អាន បាន​សរសេរ​ថា «​សូម​ជូនពរ​សម្ដេច​ទាំង​ពីរ ​និង​ចៅ​សូម​អោយ​មាន​សុខភាព​ល្អ​បរិបូរណ៍​ និង​ជ​យ័​ជំនះ​គ្រប់​ទិស​ទី » ​។ ម្ចាស់​គណនី​ហ្វេ​ស​បុក ឈ្មោះ រ​ដ្ឋា បាន​លើក​ឡើង​ថា «​ចៅ​ៗ​សម្តេច​ពុក​សង្ហារ​ៗ​ណាស់ តែ​សម្ដេច​ពុក​សង្ហារ​ជាង​ចៅ​ៗ​ទៀត​» ​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើងជា​សាធារណ​ពី​អ​នាគ​រត​ចៅ​ប្រសា​។ នៅ​ក្នុង​ពេល​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដល់​កុមារ​អាយុ ៥​ឆ្នាំ នៅ​វិមាន​សន្តិភាព កាលពី​ចុងឆ្នាំ​២០២១ សម្តេច​បាន​ប្រកាស​ពី​អ​នា​ត​ចៅ​ប្រសា​សម្តេច​ម្តង​ដែរ​។

កាលនោះ​សម្តេច​មាន​ប្រសាសន៍​ថា ជិត​មាន​ចៅ​ប្រសា​ហើយ​។ ពួក​គេ​រៀន​ជាមួយ​គ្នា​។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​មាន​អនាគត​ចៅ​ប្រសា ហើយ​ចៅ​ប្រសា​មិនមែន​ចៅ​ប្រសា​ស្រី​ទេ គឹ​ចៅ​ប្រសា​ប្រុស​»​។ សម្តេច​តេ​ជោ ហ៊ុន ធ្លាប់​ប្រកាស​ថា សម្តេច​មាន​ចៅប្រុស​-​ស្រី​សរុប ២២ នាក់​៕

សូមរំលឹក ៖ សម្តេច​តេ​ជោ បញ្ចេញ​អត្តសញ្ញាណ​អនាគត​ចៅ​ប្រសា​ស្រី​លើ​បណ្តាញ​សង្គម

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ