ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បញ្ចេញ​អត្តសញ្ញាណ​អនាគត​ចៅ​ប្រសា​ស្រី​លើ​បណ្តាញ​សង្គម

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នា​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ២០២​២​នេះ​ បាន​បញ្ចេញ​អត្តសញ្ញាណ​អនាគត​ចៅ​ប្រសា​ស្រី​ដែល​មាន​សម្រស់​ផូរផង់ ហើយ​​ឈរ​​ជាប់​​នឹង​ចៅប្រុស​បង្កើត​របស់​​សម្តេច​ នៅ​លើ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នា​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ២០២​២​នេះ​ បាន​បញ្ចេញ​អត្តសញ្ញាណ​អនាគត​ចៅ​ប្រសា​ស្រី​ដែល​មាន​សម្រស់​ផូរផង់ ហើយ​​ឈរ​​ជាប់​​នឹង​ចៅប្រុស​បង្កើត​របស់​​សម្តេច​ នៅ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម (IG) ផ្លូវការ​របស់​សម្តេច​តេ​ជោ ។

រូបថត​មួយ​សន្លឹក​របស់​ចៅប្រុស​មុខស្រស់​ ខ្ពស់​សង្ហា​គ្រង​ឈុត​អាវធំ​ឈរ​ជាប់​នឹង​ក្មេង​ស្រី​មុខស្រស់​ច្រមុះ​ស្រួច ថ្ពាល់ខួច​សងខាង ហើយ​សម្តេច​តេ​ជោ ក៏​បាន​សរសេរ​សារ​មួយ​ឃ្លា​យ៉ាង​ខ្លី​ដែល​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ថា «អនាគត​ចៅ​ប្រសា ។ កុំ​ព្យាយាម​បំបែក​ក្មេង តែ​ត្រូវ​ណែនាំ​ឱ្យ​ពួក​គេ​រៀនសូត្រ​ រហូត​ចប់​មហាវិទ្យាល័យ ​ចាំ​រៀប​ការ​ឱ្យ​» ។

ក្រោយ​ពី​ការ​បង្ហោះ​រូបភាព​ខាងលើ ​ក្នុង​បណ្តាញ​សង្គម IG ក៏​មាន​អ្នក​គោរព​ស្រលាញ់​សម្តេច​តេ​ជោ បញ្ចេញ​ទស្សនៈ​ជា​ច្រើន ដោយ​បងប្អូន​ខ្លះ​បាន​និយាយ​ពោល​​សរសើរ​ទឹកចិត្ត​មេត្តាករុណា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា «​សម្តេច​ពុក​​ពិតជា​មាន​ទឹកចិត្ត​មេត្តាករុណា​ណាស់​» ។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នូវ​ដំណឹង​រីករាយ​ក្នុង​គ្រួសារ​អំពី​អនាគត​ចៅ​ប្រសា​ស្រី​ជា​សាធា​រណៈ នា​ឱកាស​សម្តេច​អញ្ជើញ​ទៅ​ពិធី​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជុំ​ទី​១ សម្រាប់​ក្រុម​អាយុ​​ចាប់ពី​៦​ឆ្នាំ​ឡើង ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និង​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​កុមារ​អាយុ​៥​ឆ្នាំ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ