ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែនចែ! ​ជា​ម្ចាស់​ទីតាំងល្បែង​ជល់មាន់​ផង

10 ខែ មុន

ខេត្ត​ពោធិ៍​សា​ត់ ៖ អ្នក​លេង​​​ជា​ច្រើន​នាក់​​​បាន​រត់គេច​ខ្លួន​អស់​ ខណៈសមត្ថកិច្ច​បាន​ត្រឹម​ប្រមូល​វត្ថុ​តាង​មួយ​ចំនួន យក​ដុត​កម្ទេច​ចោល​នៅ​នឹងកន្លែង​ និង​មួយ​ចំនួន​ទៀត​យក​មក​រក្សា​ទុក​ជាបណ្ដោះ​អាសន្ន​ និង​ឃាត់​ម្ចាស់​ទីតាំង​យក​មក​អប់រំ​ធ្វើ​កិច្ចសន្យា​លើក​ទី​មួយ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ កាលពីវេលា​ម៉ោង១ និង២៥នាទី​រសៀល​ថ្ងៃទី០៤…

ខេត្ត​ពោធិ៍​សា​ត់ ៖ អ្នក​លេង​​​ជា​ច្រើន​នាក់​​​បាន​រត់គេច​ខ្លួន​អស់​ ខណៈសមត្ថកិច្ច​បាន​ត្រឹម​ប្រមូល​វត្ថុ​តាង​មួយ​ចំនួន យក​ដុត​កម្ទេច​ចោល​នៅ​នឹងកន្លែង​ និង​មួយ​ចំនួន​ទៀត​យក​មក​រក្សា​ទុក​ជាបណ្ដោះ​អាសន្ន​ និង​ឃាត់​ម្ចាស់​ទីតាំង​យក​មក​អប់រំ​ធ្វើ​កិច្ចសន្យា​លើក​ទី​មួយ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ កាលពីវេលា​ម៉ោង១ និង២៥នាទី​រសៀល​ថ្ងៃទី០៤ កក្កដា​ ត្រង់​ចំណុច​ខាង​ត្បូង​​​សាលា​បឋម​សិក្សា​ជ្រៃក្រឹម ស្ថិត​ក្នុងភូមិ ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍​សាត់​។

Picture

លោក អ៊ុ​ល​ហៃ អធិការ​នគរបាល​ស្រុក​តា​លោ​សែន​ជ័យប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​មាន​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ជា​ច្រើន​នាក់​កំពុង​ធ្វើ​សកម្មភាព​កំពុង​ចាក់​ភ្នាល់​ល្បែង​ជល់​មាន់​យ៉ាង​គគ្រឹក​គ្រេង​នៅ​ទីតាំង​ខាងលើ ភ្លាម​ៗ​លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ដល់ទី​តាំង​ប៉ុន្តែ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំងនោះ​ បាន​រត់គេច​ខ្លួន​អស់​ បន្សល់​ទុក​តែនូវ​វត្ថុ​តាង​នៅនឹងកន្លែង ។

Picture

​​កម្លាំង​សមត្ថកិច្ច​បាន​ប្រមូល​ដុត​កំទេច​ចោល​មួយ​ចំនួន​នៅ​ហ្នឹង​កន្លែង ​ចំណែក​មួយ​ចំនួន​ទៀត​រួម​មាន​ម៉ូតូ​ចំនួន៣​គ្រឿង មាន់​ជល់​២ក្បាល ស៊ុម​ក្រុងមាន់​២ និង​ឃាត់ខ្លួន​ម្ចាស់​សង្វៀន​ឈ្មោះ ផ​ន
​អ៊ួ​ញ ភេទ​ស្រី​ អាយុ៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើមក​អធិការដ្ឋាន​ ដើម្បី​អប់រំ​និង​ធ្វើ​កិច្ចសន្យា​
លើក​ទី​មួយ​ ។ ប៉ុន្តែ​ក្នុង​ករណី​មិន​រាងចាល ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់​ជាក់​ជា​មិន​ខាន
​ឡើយ​ ។

Picture
Picture