ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានតឹងខ្លាំង! អាមេរិក និងអ៉ីរ៉ង់ ចាប់ផ្ដើមការចរចាដោយប្រយោល​នៅកាតា ក្រោយការវា.យប្រ.ហា.រគ្នាយ៉ាងក្តៅគគុក

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ សហរដ្ឋអាមេរិក​ និងអ៉ី​រ៉​ង់ ​សុទ្ធតែ​ប្រកាស​ពី​ការ​បញ្ជូន​គណៈប្រតិភូ​មក​កាន់កា​តា ដែល​ជា​អាជ្ញាកណ្ដាល​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា​ក្នុង​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​ចុង​ស​ប្ដា​ហ៍​កំណត់​ពី​ការ​វាយប្រហារ​គ្នា​ជា​ច្រើន​ក្នុង​តំបន់​ ។សម្រាប់​ពេល​នេះ​ អ៉ី​រ៉​ង់​បាន​ទទូច​លើ​ប្រការ​ដែល​ថា ខ្លួន​មិន​បាន​ទទួលយក​ការ​ជួប​គ្នា​ដោយ​ផ្ទាល់​ណាមួយ​ ជាមួយ​សហរដ្ឋអាមេរិក​ឡើយ ទោះជា​ក្នុង​កម្រិត​ណា​ក្ដី​ ។

តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉​ង់​ លោក​ម៉ា​ជី​ដ​អាល់​អាន​សារី​ថា ការ​ចរចា​នឹង​ធ្វើ​តែ​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​
កា​តា ទាក់ទិន​បណ្ដា​ចំណុច​នៃ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ ការ​ប្រគល់​បណ្ដា​ទ្រព្យសម្បត្តិ​អ៉ី​រ៉ុ​ង​ដែល​បង្កក​ទុក និង​ការ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ប្រេង​របស់​អ៉ី​រ៉​ង់ ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​ពិភាក្សា​គ្នា​ ។ ក្រុង​តេ​ហេ​រ៉​ង់ ​ក៏​ចង់​លើក​ផង​ដែរ​ បញ្ហា​លី​បង់​​ ។ នេះ​ជា​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ផ្ទុយ​នឹង​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ដែល​អះអាង​ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​ស្នើ​សុំ​បើក​ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ ចាប់ពី​ថ្ងៃ​ទី​៣០​ មិថុនា​ ទៅ​។ ប៉ា​គី​ស្ថាន​ដែល​ក៏​ជា​អាជ្ញាកណ្ដាល​ក្នុង​សំណុំរឿង​នេះ​ដែរ ​ធ្លាប់​គូសបញ្ជាក់​ថា ការ​ពិភាក្សា​គ្នា​ត្រូវធ្វើ​ឡើង​វិញ​ នា​ថ្ងៃ​ទី​៣០​ មិថុនា​ ។

ក្រុង​វ៉ា​ស៊ី​​ន​តោន​​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ដែល​មាន​លោក​STEVE WITKOFF បេសកជន​អា​មេ​រិ​ក​សម្រាប់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង​​ទីប្រឹក្សា​សំខាន់​លោក​ JARED KUSHNER មក​កាន់​ក្រុង​ដូ​ហា ដើម្បី​ជួប​ជាមួយ​អ្នក​អាជ្ញាកណ្ដាល​កា​តា​ ។ ភាព​តានតឹង​មាន​ការ​កើនឡើង​វិញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ បន្ទាប់​ពី​៤​ថ្ងៃ​នៃ​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​២​ហាក់ដូចជា​ផ្អាក​ការ​វាយប្រហារ​គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​២៩​ មិថុនា​ មក ​។

២​ថ្ងៃ​ចុង​ក្រោយ​នេះ អ៉ី​រ៉​ង់​បាន​វាយប្រហារ​នាវា​២​គ្រឿងក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ ពិសេស​នាវា​ដឹក​ប្រេង មួយ​ដែល​ដឹក​ប្រេង​ឆៅ
​កា​តា​ បន្ទាប់​ពី​ការ​ផ្ដួចផ្ដើម​គំនិត​នានា​សំដៅ​បើក​ដែនទឹក​អូ​ម៉​ង់ ចំពោះ​បណ្ដា​នាវា​ដែល​ចេញ​និង​ចូល​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ ការ​វាយ​ប្រហារ​ទាំងនោះ​នាំ​ឲ្យ​មានការ​វាយប្រហារ​តាម​អាកាស​បក​វិញ​របស់​អា​មេ​រិ​ក​បង្កើត​ការ​ព្រួយបារម្ភ​ថ្មី ចំពោះ​អនាគត​នៃ​ការ​ចរចា សំដៅ​បញ្ចប់​ជា​ផ្លូវការ​នូវ​ជម្លោះ​ ។ នា​ថ្ងៃ​ទី​២៨​ មិថុនា អ៉ី​រ៉​ង់​បាន​វាយប្រហារ​ដោយ​ដ្រូ​ន ​និង​មី​ស៊ី​ល ប្រឆាំង​មូលដ្ឋាន​យោ​ធា​​អា​មេ​រិ​ក​នៅ​បា​រ៉ែ​ន ​និង​គុយ​វ៉ែត​ ៕

(260206) — MUSCAT, Feb. 6, 2026 (Xinhua) — Iranian Foreign Minister Seyed Abbas Araghchi (C, front) and his accompanying delegation depart for the site of the bilateral talks in Muscat, Oman, Feb. 6, 2026. The indirect talks between Iran and the United States in Oman’s Muscat were “a good start,” with both sides agreeing to continue negotiations in the future, Iran’s Fars News Agency reported Friday, citing Iranian Foreign Minister Seyed Abbas Araghchi. (Xinhua)

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>