អត្ថប្រយោជន៍​ទាំង​5​នៃ​ការ​យំ​ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន


តាម​ធម្មតា ការ​យំ​គឺជា​ទ​ង្វើ​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អារម្មណ៍​អវិជ្ជមាន​ណាមួយ​យា​៉​ង​ពិតប្រាកដ​។ ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ថា ការ​យំ​មាន​អត្ថប្រយោជន៍មួយ​ចំនួន​ចំពោះ​សុខភាព​នោះ? នៅ​ពេល​យំ យើង​តែង​មាន​អារម្មណ៍​សោកសៅ​ខ្លាំង​រហូត​ធ្លាក់​ទឹកចិត្ត ឬ​ភ័យ​ខ្លាច ។ ការ​ពិត នៅ​ពេល​ដែល​អ្នក​យំ​ដោយសារ​ការ​រ​ភើ​ប សប្បាយ​រីករាយ​មាន​អត្ថប្រយោជន៍​តិច​ជាង​អ្នក​យំ​ដោយសារ​បញ្ហា​ផ្លូវចិត្ត ។

ទឹកភ្នែក​ដែល​ផលិត​ចេញ​ដោយសារ​កត្ដា​ផ្លូវចិត្ត​មាន​សមាសភាព​គីមី​ផ្សេង​គ្នា និង​មិន​ដូច​ទឹកភ្នែក​ដែល​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​មេរោគ ឬ​កត្តា​ផ្សេង​ទៀត​នោះ​ទេ ។ ដូច្នេះ​សូម​ក្រឡេក​មើល​អត្ថប្រយោជន៍​នៃ​ការ​យំ​នៅ​ក្នុង​អត្ថបទ​ខាងក្រោម ៖

១-​បន្ថយ​ភាព​តានតឹង ៖ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ណែនាំ​ថា ការ​យំ​អាច​ជួយ​ធ្វើ​ឲ្យ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​យើង​វិល​ទៅ​រក​ស្ថានភាព​ធម្មតា​វិញ ដូច្នេះ​វា​អាច​ជួយ​យើង​ឲ្យ​មាន​ភាព​ធូរស្បើយ​ពី​ភាព​តានតឹង ។

២-​បញ្ចេញ​ជាតិពុល​ចេញពី​រាង​កាយ ៖ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ក្នុងអំឡុងពេល​មានការ​ផលិត​ទឹកភ្នែក​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​អារម្មណ៍ ទឹកភ្នែក​ទាំងនោះ​មាន​ជាតិពុល​មួយ​ចំនួន​ដែល​អាច​ជា​ផលិតផល​របស់​អ័រម៉ូន​បង្ក​ភាព​តានតឹង​ក្នុង​រាង​កាយ ដូច្នេះ​ការ​យំ​អាច​បំបាត់​ជាតិពុល​ចេញពី​រាង​កាយ​របស់​អ្នក​បាន ។

៣-​លាង​សម្អាត​ភ្នែក​ដោយ​ធម្មជាតិ ៖ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ទឹកភ្នែក​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​ផ្លូវចិត្ដ មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​ដែល​មានឈ្មោះ​ថា lysozyme​។ វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី ដូច្នេះ​ធ្វើ​ឲ្យ​ទឹកភ្នែក​ជា​ភ្នាក់ងារ​លាង​សម្អាត​ភ្នែក​ដោយ​ធម្មជាតិ ។

៤-​ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត ៖ នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​នៃ​ការ​យំ​ចំពោះ​សុខភាព ។ ទឹកភ្នែក​ជួយ​បន្ថែម​ភាព​រអិល​ដល់​ភ្នែក​របស់​អ្នក​ដោយ​ធម្មជាតិ ហើយ​ការ​យំ​អាច​ទប់ស្កាត់​ការ​ស្ងួត​ភ្នែក​ឡើង​ក្រហម និង​ភ្នែក​ដែល​មាន​ប្រតិកម្ម ។

៥-​ធ្វើ​ឲ្យ​អារម្មណ៍ល្អ​ឡើង​វិញ ៖ ការ​យំ​អាច​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ធូរស្រាល​ជាង​មុន និង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ឡើង​ក្នុង​កម្រិត​ជាក់លាក់​មួយ ។ ទឹកភ្នែក​ជួយ​បង្កើន​ការ​ផលិត​អរ​ម៉ូ​ន endorphins ឬ​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​នៅ​ក្នុង​ខួរក្បាល ៕

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ