រាជធានីភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូមួយគ្រឿង បានដកកាំ.ភ្លើ.ងខ្លីបា.ញ់មេឃជាច្រើនគ្រាប់ រួចជិះគេចខ្លួនចេញទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំង
កងរាជអាវុធហត្ថ និងសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៥ កក្កដា នេះ ស្ថិតនៅខាងជើងរបងស្ថានទូតរស្ស៊ី តាមបណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូម៉ាកHonda PCX មួយគ្រឿង ពណ៌.ស មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភាពីកើតទៅលិច ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក្រោយស្ថានទូតរុស្ស៊ី បុរសមិនស្គាល់អត្តសញ្ញាណនោះក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម រួចធ្វើសកម្មភាពបាញ់ទៅលើចំនួន៦គ្រាប់ រួចធ្វើដំណើរបន្តទៅដល់ត្រង់ដល់ស្តុបបត់ឆ្វេងក៏បា.ញ់១គ្រាប់បន្ថែមទៀត រួចជិះគេចចេញទៅបាត់ស្រមោល ។

ភ្លាមៗ បានបង្កឱ្យការភ្ញាក់ផ្អើលរហូតកម្លាំងកងរាជអាវុហត្ថ សហការជាមួយកម្លាំងសមត្ថកិច្ច
បុស្តិ៍នគរបាលទន្លេបាសាក់ ចុះមកកន្លែងកើតហេតុ ត្រួតពិនិត្យកន្លែងកើតហេតុ ក៏រកឃើញសំបកគ្រាប់ចំនួន០៥គ្រាប់យកទៅរក្សាទុក ដើម្បីបើកការស្រាវជ្រាវរកជនបង្កមកចាត់ការតាមនីតិវិធី ៕







ចែករំលែកព័តមាននេះ