ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឬ​ប្លង់​រឹង​ជាង​៤​ពាន់​ក្បាល​​ដី​ជូន​ពលរដ្ឋ​មណ្ឌលគិរី

1 ឆ្នាំ មុន

ខេត្តមណ្ឌល​គិ​រី ៖ ប័ណ្ណ​កម្ម​សិទ្ធិដីធ្លីឬ​ប្លង់​រឹ​ង​ចំនួន​ជាង៤ពាន់​ក្បា​លដី ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រគល់​ជូន​ប្រ​ជា​ពលរដ្ឋ ​ហើយ​នៅសល់​ប្រមាណ​ជា២ពាន់​ក្បាលដី​ទៀត មន្ទីរ​កំពុង​អនុវត្ត​បន្ត​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​អាចយ​ក​ទៅ​ប្រើប្រាស់ តាម​តម្រូវការ​ពិសេស​​កាត់​បន្ថយ​ទំនាស់​ដីធ្លី​ ។ ប្រធានមន្ទីរ​រៀបចំ​ដែនដី​នគរូបនី​យក​ម្ម​សំណង់​…

ខេត្តមណ្ឌល​គិ​រី ៖ ប័ណ្ណ​កម្ម​សិទ្ធិដីធ្លីឬ​ប្លង់​រឹ​ង​ចំនួន​ជាង៤ពាន់​ក្បា​លដី ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រគល់​ជូន​ប្រ​ជា​ពលរដ្ឋ ​ហើយ​នៅសល់​ប្រមាណ​ជា២ពាន់​ក្បាលដី​ទៀត មន្ទីរ​កំពុង​អនុវត្ត​បន្ត​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​អាចយ​ក​ទៅ​ប្រើប្រាស់ តាម​តម្រូវការ​ពិសេស​​កាត់​បន្ថយ​ទំនាស់​ដីធ្លី​ ។

ប្រធានមន្ទីរ​រៀបចំ​ដែនដី​នគរូបនី​យក​ម្ម​សំណង់​ និង​សុរិយោដី​ខេ​ត្ត​មណ្ឌលគិរី លោក លឹម ចាន់​សូភី មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ដីធ្លី​ជូន​ពលរដ្ឋ ​និង បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​វាស់វែង​ដីធ្លី​ ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​ជាគោល​នយោ​បាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ក្នុង​គោលបំណង​ការពារ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើ​កំណើន​សេដ្ឋកិ​ច្ច​ជាតិ បង្កើន​ជីវភាព​ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​វិស័យ​ដីធ្លី​នៅក្នុង​ខេត្តមណ្ឌលគិរី មន្ទីរ​រៀបចំ​ដែនដី​នគរ​រូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី បាន​ចូលរួម​បំពេញបេសកកម្ម​របស់​ខ្លួន​យ៉ាង​ខ្លាំងក្លា​លើ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភា​គ​តិច ការរៀបចំ​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​តាម​ដំណាក់កាល​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់ និង​ការទទួលខុសត្រូវ ដោយ​សមធម៌ និង​តម្លាភាព​ ។

លោក​បន្ត​ទៀត​ថា រហូតដល់​បច្ចុប្បន្ន​នេះ ​មន្ទីរ​រៀបចំ​ដែនដី​បាន​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី សរុប​ជាង៤ពាន់​ក្បាលដី​ហើយ​នៅសល់​ប្រហែល​ជាង២ពាន់​ក្បាលដី​ប៉ុណ្ណោះ ​គ្រប់​តាម​ផែនការ​ថ្នាក់​ជាតិ​ ។​ ការអភិវឌ្ឍន៍​វិស័យ​ដីធ្លី​នៅ​ខេត្តមណ្ឌលគីរី​នេះ​រាជរដ្ឋា​ភិ​បាល​ក៏ដូចជា​ក្រសួង​រៀបចំ​ដែនដី​បាន​ផ្ដល់​អនុសាសន៍​ហើយ​ជាពិសេស​ក្នុង​សូចនាករ នៅ​លើ​មុំ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នេះ គឺ​បាន​ផ្ដោត​មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុ​កោណ​រដ្ឋា​ភិបាល​គឺ​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​នេះឯង ចឹង​ដើម្បី​ផ្ដោត​ទៅលើ​នេះ​ក្រសួង​រៀបចំ​ដែនដី​បាន​កំណ​ត់ពេល​ដែល​ជា​សូចនាករ សំ​ខាន់​ៗ​គឺ​បញ្ហា​ចម្បង​ទី១ ការចុះបញ្ជី​ដីធ្លី​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​នៅក្នុង​ដោយ​ក្រសួង​ដែនដី​បាន​កំណត់​នៅ​ឆ្នាំ ២០២២នេះ យើ​ង​នឹង​ចុះបញ្ជី​ក្បាលដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​សរុប​នៅ​ទូទាំង​ប្រ​ទេស​ឲ្យបាន ៧លាន​ក្បាលដី​។​

បច្ចុប្បន្ន​នេះ ​យើង​បាន៩០%ជាង ហើយ​បាន៦លានជាង​។​ ដោយឡែក នៅ​ខេត្តមណ្ឌលគិរី​នេះ​គឺ​បាន ប្រមាណ​ជា៤ពាន់​ក្បាល ដែល យើង​ប៉ាន់ប្រមាណ​នៅ​ខេត្ត​នេះ​សរុប​ជាង៦ពាន់​ក្បាលដី ចឹង នៅសល់​ប្រហែល​ជាង២ពាន់» ។

លោ​កញ្ជាក់​ទៀត​ថា ការចុះបញ្ជី​ដីធ្លី​ពិតជា​មាន​សារប្រយោជន៍​ណាស់ ​សម្រាប់​ប្រជាពលរដ្ឋ​ព្រោះ​កាលណា​ប្រជាពលរដ្ឋ​ទទួល​បាន​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​នោះ​បញ្ហា​ទំនាស់​ដីធ្លី​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ម្យ៉ាងទៀត ប្រជាពលរដ្ឋ​នឹង​ក្លាយជា​ម្ចាស់ដី​ពិតប្រាកដ​ទៅតាមច្បាប់ ហើយមានលទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការពង្រីក​របរ​កសិកម្ម​ឬ​មុខរបរ​ផ្សេងទៀត​លើ​ដី​កម្មសិទ្ធិ​នេះ​ដែល​ជួយ​ជំរុញ​ដល់​កំណើន​សេ​ដ្ឋ​កិច្ច​កាត់បន្ថយភាព​ក្រីក្របានមួយ​កម្រិតថែមទៀត​។

សូម​បញ្ជាក់​ថា ការចុះបញ្ជីដីធ្លី នៅកម្ពុជាមានពីរប្រភេទ គឺ៖១-ការចុះបញ្ជីដាច់ដោយដុំ គឺជា​ការ​ចុះបញ្ជីតាមការ​ស្នើសុំរបស់ម្ចាស់ដី និងទី២-ការចុះបញ្ជីដោយប្រព័ន្ធ គឺជាការចុះបញ្ជីតាម គម្រោង ឬផែនការរបស់រដ្ឋ​ ៕

អត្ថបទសរសេរ ដោយ