ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបការ​៦ឆ្នាំ​ហើយ អត់ដែលបានរួមភេទគ្នា​​ទេ ក៏ព្រោះតែទម្ងន់

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ព័ត៌មាន Viral4real ថា លោក Lin Yue និង​អ្នកស្រី Deng Yang បាន​ចង​​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​គ្នា តាំងពី​ឆ្នាំ​២០១០មកម្ល៉េះ (គិតទៅ៦ឆ្នាំ) តែ​ពួក​គេ​ទាំង​ពីរ​នាក់​មិន​ដែល​បាន​ផ្សំ​ដំណេក​ម្តងណា​ឡើយ​ ។ នេះ​ក៏​ព្រោះតែ​ពួក​គេ​​ធាត់​ខ្លាំង​ពេក រហូត​ទៅ​ដល់​ទម្ងន់​ទាំង​ប្តី​ទាំង​​ប្រពន្ធ​បូក​ចូល​គ្នា ស្មើនឹង៤០០​គីឡូក្រាម ​។ ​

លោក Lin មាន​កម្ពស់១៦៣​សង់ទីម៉ែត្រ ខណៈ​ពេល​ដែល​ទំហំ​ចង្កេះ​របស់​លោក​ធំ​ខ្លាំង ដល់​ទៅ​១៦០​សង់ទីម៉ែត្រ​ ។ រីឯ​ប្រពន្ធ​​មាន​កម្ពស់​ត្រឹមតែ​១,៦០​សង់ទីម៉ែត្រ ហើយ​ចង្កេះ​ធំ​ជាង​លោក​ទៅ​ទៀត ដល់​ទៅ១៧០​សង់ទីម៉ែត្រ ​។ ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​នាក់ មាន​ក្តី​សុ​បិ​ន្ត​ចង់បាន​កូនបង្កើត​មួយដែល​​ជា​របស់​ខ្លួន ពួក​គេ​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​ នឹង​ព្យាយាម​រក​វិធី​សម្រក​ទម្ងន់​ ។ ប្តី​និង​ប្រពន្ធបាន​នាំ​គ្នា​ធ្វើ​ដំណើរ​១៧០០​ម៉ា​យ ពី Sichuan ទៅ Jilin ដើម្បី​ទៅ​ទទួល​ការ​ព្យាបាល​ ។

អ្នកស្រី Deng ដែល​ជា​ប្រពន្ធ​និយាយ​ថា ការ​ចង់​មានកូន ​គឺជា​កត្តា​តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​តាំងចិត្ត​ថា ​នឹង​សម្រក​ទម្ងន់​។ អ្នក​ទាំង​ពីរជឿជាក់​ថា​ នឹង​មាន​ប្រសិទ្ធភាពព្រោះថា កាលពី​ប៉ុន្មាន​ខែ​មុន មាន​ស្ត្រី​ម្នាក់​ទទួល​ជោគជ័យ ក្រោយ​ពេល​វះកាត់​បង្រួម​ក្រពះ​ ។