ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ព្រំដែន​សុទ្ធតែ​ខ្មែរ​ចូល​លេង​… អ្នកកាសែត​​ចោមរោម​ដូច​ស្រមោច​ពាំ​ស្ករ

1 ឆ្នាំ មុន
  • កំពត

កាស៊ីណូ​មួយ​មាន​អ្នកកាសែត​ជិត​១​ពាន់​នាក់ បាន​ចូល​ទៅ​យក​លុយ​អស់​ជាង​៣០​លាន​រៀល​ក្នុង​មួយ​ខែ នៅ​ក្នុងស្រុក​កំពង់ត្រាច គឺជា​ស្រុក​មួយ​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម ហើយ​ក៏​មាន​

ខេត្តកំពត ៖ កាស៊ីណូ​មួយ​មាន​អ្នកកាសែត​ជិត​១​ពាន់​នាក់ បាន​ចូល​ទៅ​យក​លុយ​អស់​ជាង​៣០​លាន​រៀល​ក្នុង​មួយ​ខែ នៅ​ក្នុងស្រុក​កំពង់ត្រាច គឺជា​ស្រុក​មួយ​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម ហើយ​ក៏​មាន​ច្រក​ទ្វារ​ចេញចូល​ទៅ​ប្រទេស​វៀតណាម មាន​ចំនួន​២​កន្លែង​ផង​ដែរ គឺ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ និង​មួយទៀត គឺ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក នឹង​មាន​កាស៊ីណូ​ចំនួន​៥​កន្លែង​ផង​ដែរ​។

កាស៊ីណូ​នី​យាយ​មួយ​ៗ ត្រូវ​បាន​បើក​ដំណើរការ​អោយ​អ្នកលេង​ល្បែង​ចូល​លេង​ជា​បន្តបន្ទាប់ ហើយ​ភាគច្រើន​អ្នក​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ម្ដង​។ ក្នុង​ចំណោម​កាស៊ីណូ​ទាំង​៥​នេះ គឺ​មាន​កាស៊ីណូ «​សុខ​គឹ​ម​ម៉េ​ង​» មា​នទី​តាំងនៅ​តន់​ហន់ ជាប់​នឹង​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ដែល​បាន​បើក​ដំណើរការ​អោយ​អ្នក​ញៀ​.​ន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹក​គគ្រេង ។

ហើយ​គ្រាន់តែ​ដាច់​ខែ​ចូល​ខែ​៦ គឺ​មាន​អ្នកកាសែត អង្គភាព​ផ្សេង​ៗ​គ្នា បាន​ចូល​ទៅ​សុំ​លុយ​ពី​ម្ចាស់​កាស៊ីណូ​ចំនួន ៩២៦ នាក់ (​ជិត​មួយ​ពាន់​នាក់​) និង​អស់ប្រាក់​ជាង​៣០​លាន​រៀល​ឯណោះ ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​កង​សន្តិសុខ​កាស៊ីណូ «​សុខ​គី​ម​ម៉េ​ង​»​។

កង​សន្តិសុខ​រូប​នោះ បាន​បង្ហាញ​ការ​លោត​ឈ្មោះ​មក​ពី​អង្គភាព​ផ្សេង​ៗ បាន​មក​សុំ​លុយ​ក្នុង​អ្នកកាសែត​ម្នាក់​ត្រឹមតែ​២​ម៉ឺន​ទៅ​៣​ម៉ឺន និង​ចាងហ្វាង​កាសែត​ចំនួន​១៥​ដុល្លារ​។ ហើយ​សន្តិសុខ​រូប​នោះ បាន​ផ្ទៀងផ្ទាត់​ឈ្មោះ​អ្នកកាសែត ដែល​មក​ចូល​សុំ​លុយ និង​បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​ច្រើន​ទៅ​លើ​អ្នកកាសែត​។

ដាច់​ខែ​៦​ចូល​ដល់​ខែ​៧​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី​សន្តិសុខ បាន​និយាយ​ប្រាប់​ថា អ្នកកាសែត​មក​សុំ​លុយ​បណ្ដើរ​ៗហើយ តែ​មិន​ទាន់​មាន​ចំនួន​ច្រើន​ដូច​ខែ​៥​នោះ​ទេ​។ ហើយ​បើ​អ្នកកាសែត​មក​ច្រើន​មែន​នោះ បើ​ត្រឹមតែ​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន ខាង​កាស៊ីណូ​បាន​ជូន​ត្រឹមតែ​មួយ​ម៉ឺន​រៀល​ទេ​។

ហើយ​គេ​មិន​បាន​សួរ​លំអិត​ថា ចុះ​មាន​អាជ្ញា​ប​ណ្ណ័​ទៅ​ហើយ​នោះ ហេតុ​អី​ក៏​ខ្លាច​អ្នកកាសែត ធ្វើ​អោយ​អ្នកកាសែត​មក​ពី​គ្រប់​ខេត្ត​-​ក្រុង​មក​យក​លុយ​បែប​នេះ? ។ ហើយ​លោក សេក ឈិ​ន មេឃុំ​ព្រែក​ក្រឹស ធ្លាប់​បាន​ជំទាស់​ដែរ រឿង​បើក​កាស៊ីណូ​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​លេង​យ៉ាង​កុះករ​បែប​នេះ​។

បើ​និយាយ​ឱ្យ​វា​កាន់តែ​ច្បាស់​… ច្បាប់​ហាម​ខ្មែរ​ចូល​លេង​កាស៊ីណូ វា​មាន​តែ​នៅ​លើ​ក្រដាសអនាម័យ​ប៉ុណ្ណោះ ។ គ្មាន​កាស៊ីណូ​ណាមួយ​ដែល​អត់​ខ្មែរ​ចូល​លេង? គ្មាន​ទេ សម័យកាល​នេះ​… ឱ្យ​ខ្មែរ​ចូល​លេង​ទៅ វា​ឆាប់​រលាយ​… ហេ​! ហេ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ