ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម២នាក់ ទៀតក្នុងសហគមន៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប​ម្លែ​ង​ថ្មី​ថែម​២​នាក់​ទៀត តែ​គ្មាន​អ្នក​ស្លា​.​ប់ និង​គ្មាន​ព្យាបាល​ជា ។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​៤ កក្កដា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប​ម្លែ​ង​ថ្មី​ថែម​២​នាក់​ទៀត តែ​គ្មាន​អ្នក​ស្លា​.​ប់ និង​គ្មាន​ព្យាបាល​ជា ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០២២​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី​០២​នាក់ (​ក្នុង​សហគមន៍​០២​នាក់​) ជា​សះស្បើយ គ្មាន និង​ស្លា​.​ប់​គ្មាន ។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប 136,298 នាក់ អ្នកជា​សះស្បើយ 133,206 នាក់ និង​អ្នក​ស្លា​.​ប់ 3,056 នាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២២ បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០៣,៣២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ ។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០០,៧៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៩,៤៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១៣៤,៩៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។

លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់ ក្រោម ០៥​ឆ្នាំ មាន ៧០,១៥% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់ ។ សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩៤,៣១%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ