ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចាប់ និង​អាណិតពេក​​ក្រៃ ! ពេល​ស្តាប់​ឪពុក​-​ម្តាយ​និយាយ​រឿង​កូន​ត្រូវ​យួន​ខ្ទើ.យ​ធ្វើបាប​

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ទាក់ទិន​ករណី​ជនជាតិ​វៀតណាម​ខ្ទើ.យបាន​ប្រើ​ហិ.ង្សា​ដាក់​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​នោះ ត្រូវ​បាន​ឪពុក-​ម្តាយ​​របស់​ក្មេង​រង​គ្រោះ​រៀបរាប់​ថា …

ខេត្តមណ្ឌលគិរី ៖ ទាក់ទិន​ករណី​ជនជាតិ​វៀតណាម​ខ្ទើយបាន​ប្រើ​ហិង្សា​ដាក់​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​នោះ ត្រូវ​បាន​ឪពុក​-​ម្តាយ​របស់​ក្មេង​រង​គ្រោះ​រៀបរាប់​ថា គាត់​មានឈ្មោះ​ ឃឿន សូ និង​ប្រពន្ធ​ឈ្មោះ​ ណេ​ង ចិន ហើយ​មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់​(​ស្រី​២​នាក់​) ដែល​កូនប្រុស​ជា​កូនពៅ និង​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នោះ ។ បច្ចុប្បន្ន ក្រុម​គ្រួសារ​គាត់​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ដាំ​ដើមកា​កាវ ដែល​មា​នទី​តាំងនៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី និង​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​កូន​ទាំង​ប្រពន្ធ ។

គួររម្លឹកថា ធ្វើ​ទារុណកម្ម​ក្មេង​នៅ​មណ្ឌលគិរី សមត្ថកិច្ច​ចាប់ខ្លួន​បាន​៣​នាក់

លោក​ឃឿ​ន សូ ជា​ឪពុក​បានឱ្យ​ដឹង​ថា គ្រួសារ​របស់​លោក មានស្រុក​កំណើត​នៅ​ឃុំ​កំចាយមារ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយសារ​តែ​បញ្ហា​ជីវភាព​ខ្វះមុខខ្វះក្រោយ គាត់​ក៏​បាន​នាំ​ទាំង​គ្រួសារ ទៅ​រស់នៅ​និង​ធ្វើការ ដោយ​ប្រពន្ធ ធ្វើ​ជា​អ្នក​បោសសម្អាត​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ដាំ​ដើមកា​កាវ​នោះ ។

ចំណែក​គាត់​ធ្វើ​ជា​កម្មករ​ថែទាំ​ចម្ការ ។ ករណី​ដែល​បាន​កើតឡើង ចំពោះ​កូនប្រុស​ពៅ​គាត់ គឺ​គាត់​និង​ប្រពន្ធ​មិន​បានដឹង សូ​ម្បី​បន្តិច ។ លុះ​នៅ​ពេល​មាន​ប៉ូលិស​យក​រូបថត​ទៅ​បង្ហាញ និង​ប្រាប់​ពី​រឿងហេតុ ដែល​បាន​កើត​ចំពោះ​កូន គាត់​ចង់​គាំងបេះដូង​ភ្លាម​ៗ ព្រោះតែ​អាណិតកូន​តូច គ្មាន​ដឹង​អី​បន្តិច​ទាល់តែ​សោះ ។

គាត់​តែង​ចេញ​ទៅ​ធ្វើការ នៅ​ចម្ការ​កា​កាវ​បាត់​ៗ ទាល់តែ​ដល់​ម៉ោង​បាយ ទើប​ទៅ​ហូប​បាយ ដោយ​មិន​បាន​ចាប់អារម្មណ៍​ពី​អាកា​រៈ​របស់​កូន​ឡើយ ។ ប៉ុន្តែ​ពេល​ខ្លះ ប្រពន្ធ​គាត់​សង្កេត​ឃើញ​កូន នៅ​ពេល​ដែល​ត្រលប់​ពី​ដើរ​លេង​ជាមួយ​ជន​បង្ក ឈ្មោះ​យ៉ុ​ង ថា​ញ់ ចេះ​តែ​មាន​ទឹកមុខ​ភ័យ​ខ្លាច និង​រវើរវាយ​អស់កម្លាំង ព្រមទាំង​មាន​ស្លាកស្នាម​កន្ទួល​ពេញ​ខ្លួន ។ លុះ​ពេល​ប្រពន្ធ​គាត់​សួរ​ឈ្មោះ យ៉ុ​ង ថា​ញ់ នោះ គេ​ចេះ​តែ​និយាយ​ថា កូន​គាត់​ដើរ​ដួល ហើយ​ពេល​ខ្លះ និយាយ​រក​លេស​ដោះសារ​ផ្សេង​ៗ​រហូត ។

ស្ត្រី​ឈ្មោះ ណេ​ង ចិន ជា​ម្តាយ​របស់​ក្មេង​រង​គ្រោះ​សូ សៅ ក៏​បានឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​គាត់​ជាប់រវល់​ចូល​ទៅ​បោសសម្អាត​កន្លែង​ស្នាក់​ការ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ដាំ​ដើមកា​កាវ កូនប្រុស​តូច​តែង​នៅ​លេង​ប្រលែង​គ្នា​ជាមួយ​បងស្រី​របស់​គេ​ក្នុង​ទីធ្លា​ក្រុមហ៊ុន ។ តែ​ពេល​ខ្លះ ឈ្មោះ​យ៉ុ​ង ថា​ញ់ ដែល​ជា​ចុងភៅ នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​ដែរ តែង​យកនំ ឬ​នាំ​កូន​គាត់​ទៅ​ដើរ​លេង​បាត់​ៗ ទាល់តែ​ដល់​ម៉ោង​គេ (​យ៉ុ​ង ថា​ញ់​) ធ្វើការ ទើប​នាំ​ត្រលប់​ឱ្យ​គាត់​វិញ ។

គាត់​ថា មានការ​សង្ស័យ​ជា​យូរ​ខែ​មក​ហើយ​ដែរ ចំពោះ​ការ​ធ្វើ​ទារុណកម្ម​កូន​លើ​ប្រុស​គាត់ ដែល​ជនជាតិ​វៀតណាម​ជា​ភេទ​ទី​៣(​ខ្ទើយ​) បាន​យក​ប្រដាប់​ទៅ​ឆក់​លើ​ខ្លួនប្រាណ​កូន​គាត់​អាយុ​០២​ឆ្នាំ​នេះ ។

ទាំង​ឪពុក​ទាំង​ម្តាយ​របស់​ក្មេង​រង​គ្រោះ​បាន​បញ្ជាក់​ថា គ្រួសារ​ពួក​គាត់ មិន​ដែល​មាន​ទំនាស់ ឬ​ប៉ះពារ​ពាក្យ​សម្តី​អ្វី សូ​ម្បី​តែ​បន្តិច​ជាមួយ​ជន​បង្ក​ឡើយ ហើយ​បាន​ត្រឹម​ស្គាល់គ្នា​ក្នុង​នាម​ជា​អ្នកធ្វើការ​នៅ​កន្លែង​តែ​មួយ ។ ពួក​គាត់​ក៏​មិន​ដែល​នឹក​ដល់​ថា គេ​បាន​ធ្វើអំពើ​ដូច​សត្វ​តិ​រ​ឆ្ឆាន​អ៊ីចឹង ដាក់​កូន​របស់​ដែរ ព្រោះ​មើលទៅ​យួន​ខ្ទើយ​នោះ ស្រឡាញ់​ក្មេង​ណាស់ តែ​ធាតុ​ពិត​ចិត្តអាក្រក់​ក្រៃ​លែង ។

លោក​សូរ សុវណ្ណ ស្នងការ​រង​ខេត្ត​បានឱ្យ​ដឹង​ថា តាម​ពិត​រឿង​នេះ វា​បាន​កើតឡើង​យូរ​មក​ហើយ តែ​ក្រុម​អ្នក​ប្រព្រឹត្ត​ក្នុង​ករណី​នេះ​ធ្វើការ​បិទ​បាំង​រឿង ប៉ុន្តែ​នៅ​ពេល​បែកធ្លាយ សមត្ថកិច្ច​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ការ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​បី​នាក់​នៅ​ខេត្តកំពង់ចាម ក្នុង​នោះ មាន​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់ និង​ជនជាតិ​ហូ​ឡង់​ម្នាក់​។

ចំណែក​លោក​តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ឈ្មោះ យ៉ុ​ង ថា​ញ់  និង​ជា​អ្នក​ធ្វើ​ទារុណកម្ម​ឆក់​ក្មេង​នោះ បាន​រត់គេច​ខ្លួន រីឯ​ជន​ទាំង​បី​នាក់​ដែល​ឃាត់ខ្លួន​នោះ គឺ​ពួក​គេ​អាច​ដឹង​រឿងរ៉ាវ​ក្នុង​ហេតុការណ៍​ហ្នឹង​ច្បាស់ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅឡើយ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​០៧ ធ្នូ នេះ ។