ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ទារុណកម្ម​ក្មេង​នៅ​មណ្ឌលគិរី សមត្ថកិច្ច​ចាប់ខ្លួន​បាន​៣​នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បក្ខពួក​ខ្ទើ.យ​កូន​យួន​៣​នាក់​ដែល​ធ្វើ​ទារុណកម្ម​លើ​កូន​ក្មេង ដោយ​យក​ដំបង​ឆក់​លើ​រាង​កាយ​នៅ​ខេត្ត​មណ្ឌល​គី​រី …

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បក្ខពួក​ខ្ទើយ​កូន​យួន​៣​នាក់​ដែល​ធ្វើ​ទារុណកម្ម​លើ​កូន​ក្មេង ដោយ​យក​ដំបង​ឆក់​លើ​រាង​កាយ​នៅ​ខេត្ត​មណ្ឌល​គី​រី ត្រូវ​សមត្ថកិច្ច​ចាប់​បាន​៣​នាក់​ហើយ​កាលពី​វេលា​ម៉ោង​៦ និង​៥៤​ព្រលប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​កំពង់ចម្លង​ទន្លេ​មេ​ង្គ ស្ថិត​ក្នុងភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។ ដោយឡែក​កូន​យួន​ដែល​ទារុណកម្ម​កូន​ក្មេង​នោះ​នៅ​មិន​ទាន់​ចាប់​បាន​នៅឡើយ​ទេ តែ​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ ។

សូម​ជម្រាប​ថា ការ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​តូច​នេះ​មាន​រយៈពេល​២​ខែ​កន្លង​មក​ហើយ ប៉ុន្តែ​ទើប​បែកធ្លាយ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី និង​អង្គការ CPU នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​រំដោះ​កុមារ​រង​គ្រោះ ម្នាក់ ភេទ​ប្រុស អាយុ​២​ឆ្នាំ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ១-​ឈ្មោះ រ៉េ​ត សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​៣L ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​, ២-​ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​, ៣-​ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ចម្ការអណ្តូង ឃុំ​ចម្ការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា និង​រំលោភ​លើ​កុមារ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី រួច​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ៕