ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា Offside ពាក់កណ្តាល​ស្វ័យប្រវត្តិ នឹង​លេច​វត្ត​មាននៅ World Cup 2022

1 ឆ្នាំ មុន

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ បាន​

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាស​ថា បច្ចេកវិទ្យា Offside ពាក់កណ្តាល​ស្វ័យប្រវត្តិ នឹង​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា​។ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ខាង​មុខ​នេះ​។

FIFA បាន​ពិពណ៌នា​ថា បច្ចេកវិទ្យា​ថ្មី​ទំនើប​ចុង​ក្រោយ​នេះ នឹង​ក្លាយជា​ឧបករណ៍​ជំនួយ​ដ៏​សំខាន់​បំផុត​មួយ ដែល​នឹង​ជួយ​អាជ្ញាកណ្តាល​លើ​ទីលាន និង​ជំនួយការ​របស់​គាត់ ធ្វើការ​សម្រេច​ចិត្តបាន​លឿន និង​ត្រឹមត្រូវ​ជាង​មុន បើ​ទោះជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

ស្ថាប័ន​គ្រប់គ្រង​ពិភពលោក​បាន​ពន្យល់​ថា បច្ចេកវិទ្យា​ថ្មី​នេះ ប្រើប្រាស់​កាមេរ៉ា​តាមដាន​ចំនួន​១២ ដែល​ដាក់​នៅ​ក្រោម​ដំបូល​កីឡដ្ឋាន​។ ដើម្បី​តាមដាន​គ្រាប់​បាល់ និង​ទិន្នន័យ ២៩​ចំណុច​នៃ​អវយវៈ​របស់​កី​ឡករ​ម្នាក់​ៗ ចំនួន​៥០​ដង​ក្នុង​១​វិនាទី​។

ដោយ​មានការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​កីឡា Adidas បាន​បំពាក់​ឧបករណ៍​តាមដាន​ដ៏​ពិសេស នៅ​ខាងក្នុង​គ្រាប់​បាល់ ដើម្បី​តាមដាន​ចលនា ក៏​ដូច​ជាទី​តាំង​កីឡាករ ជាមួយ​និង​គ្រាប់​បាល់​នៅ​លើ​ទីលាន​យ៉ាង​ច្បាស់លាស់​បំផុត​។ មុន​ពេល​ជូនដំណឹង​ដោយ​ស្វ័យប្រវត្តិ​ទៅ​កាន់​មន្ត្រី​នៅ​ក្នុង​បន្ទប់​វី​ដេ​អូ នៅ​ពេល​មាន​បាល់ Offside ។ ហើយ​មន្ត្រី​វី​ដេ​អូ​នឹង​ពិនិត្យ​ការ​សម្រេចចិត្ត មុន​ពេល​ជូនដំណឹង​ដល់​អាជ្ញាកណ្តាល​លើ​ទីលាន​។ ដែល​ប្រតិបត្តិ​ការណ៍​ទាំងមូល ត្រូវ​បាន​គេ​សន្មត់​ថា មាន​រយៈពេល​ត្រឹម​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្ណោះ​។

រាល់​ការ​សម្រេចចិត្ត​របស់ VAR ត្រូវ​បាន​បញ្ជាក់​ជា​លក្ខណៈ 3D animations ដែល​នឹង​ត្រូវ​បង្ហាញ​លើ​ផ្ទាំង​អេ​ក្រង់​ដ៏​ធំ​ក្នុង​កីឡដ្ឋាន រួម​និង​ដៃគូ​ចាក់​ផ្សាយ​ទាំងអស់​។ ដូច្នេះ​អ្នកគាំទ្រ​ទាំងអស់​មិន​ថា ទស្សនា​ដោយ​ផ្ទាល់ ឬ​នៅផ្ទះ​នោះ​ទេ នឹង​អាច​ដឹង​អំពី​មូលហេតុ​នៃ​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​។

ប្រព័ន្ធ​នេះ ត្រូវ​បាន​សាកល្បង​រួច​ហើយ នៅ​ក្នុង​ការ​ប្រកួត​របស់ FIFA រួម​ទាំង​ពានរង្វាន់ FIFA Club World Cup 2021​។ ហើយ​ការ​សាកល្បង​បន្ថែម​ទៀត នឹង​ត្រូវធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ មុន​ពេល​ការ​ប្រកួត World Cup 2022 ចាប់ផ្តើម​ជា​ផ្លូវការ​៕ (​ដកស្រង់​ចេញពី FIFA និង 90min)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ