ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! មនុស្ស​៥​នាក់​ជួប​គ្រោះ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ហេតុការណ៍​រថយន្ត​ពន្លះ​កង់​បី

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លា​.​ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លា​.​ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២ ពីលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១០ និង​លេខ​១១១ ស្ថិត​នៅ​ក្នុងភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខណៈ​ពេល​ដែល​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បុក​ជាមួយ​ម៉ូតូ​កង់​៣ ។

យោង​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​បរិបូណ៌ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បាន​បុក​ជាមួយនឹង​ម៉ូតូ​កង់​បី​ឥណ្ឌា ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1K 3754 បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លា​.​ប់ ក្នុង​នោះ​អ្នកបើកបរ​ម្នាក់ និង​២​នាក់​ទៀត​រង​របួស ។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​កង់​បី​ខាងលើ​មានឈ្មោះ ខាន់ សំណាង អាយុ​៤៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គក ឃុំ​ខុន​រង ស្រុក​បរិបូណ៌ ។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មាន ១- ឈ្មោះ ផា​ន់ ភេទ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ស្លា​.​ប់​) ២- ឈ្មោះ រ៉ា​ម៉ូ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ច្រក​រំដេង​លើ ឃុំ​ស្រុក ខេត្ត​ជាមួយ​គ្នា (​ស្លា​.​ប់​) ៣- ឈ្មោះ​ចេ​ង ចៀន ភូមិ​ថ្មី ស្រុក​ខេត្ត​ជាមួយ​គ្នា (​រង​របួស​) និង​៤- ឈ្មោះ រិ​ន រ៉េ​ត អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​កង់​៣​ឥណ្ឌា ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​បរិបូណ៌ ដើម្បី​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី ។

ដោយឡែក​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​វិញ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ជិះ​លើ​ម៉ូតូ​កង់​៣​ឥណ្ឌា មាន​គ្នា​៤​នាក់ គឺជា​អ្នក​ប្រកប​មុខរបរ​ដឹក​តុ​និង​គ្រែ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ដើរ​លក់​តាម​ភូមិ ។

ពលរដ្ឋ​បន្ត​ថា មុន​កើតហេតុ ពួក​គេ​បាន​ទៅ​សម្រាក​នៅ​វត្ត​ពន្លៃ ហើយ​៤​នាក់ ក្នុង​ចំណោម​៥​នាក់ ដែល​មានមុខរ​បរដូច​គ្នា បាន​នាំ​គ្នា​ជួល​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​មក​លេង​ក្រុង​កំពង់ឆ្នាំង លុះ​ត្រឡប់​ទៅ​វិញ ខណៈ​ពេល​ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​ត្រឡប់​មក​ពី​ត្បូង​ទៅ​ជើង ក៏​ស្រាប់តែ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង ចំនួន​២​នាក់ រួម​ទាំង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ផង​ដែរ ចំណែក​ម្នាក់​ទៀត​បាន​ជាប់​ជាមួយនឹង​រថយន្ត​បង្ក ដោយ​បើក​អូស​ពី​កន្លែង​កើតហេតុ​មក​ធ្លាក់​ស្លា​.​ប់​នៅ​ចំណុច​ជិត​ខ្លោងទ្វារ​ប្រាសាទ​ជាងទង ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដែល​មាន​ចម្ងាយ​ជិត​១០ គីឡូម៉ែត្រ ដោយ​សាកស​.​ព​ជន​រង​គ្រោះ​មាន​សភាព​អូស​ដាច់​ស្នាម​រលាត់​ពេញ​ខ្លួនប្រាណ​តែ​ម្តង ចំណែក​២​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ