ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ពបុរសជនជាតិវៀតណាមម្នាក់ អណ្តែតឡើងនៅ​ត្រើយ​​ខាងកើត​ទន្លេមេ​គង្គ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សាកសពបុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​​​នៅ​លើ​ដង​ទន្លេ​បាសាក់ ​ត្រើយ​ខាងកើត​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល០៦និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ កក្កដា…

រាជធានី​ភ្នំពេញ ៖ ​សាកសពបុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​​​នៅ​លើ​ដង​ទន្លេ​បាសាក់ ​ត្រើយ​ខាងកើត​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល០៦និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ កក្កដា នេះ ។

ស.ព​ជន​រង​គ្រោះត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ដាំង យ៉ុ​ង​តុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២ ជន​រង​គ្រោះបាន​ដើរ​ដោយ​ថ្មើរជើង​តែ​ម្នាក់ឯង ឆ្លងកាត់​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ។ លុះដល់​ត្រើយ​ខាងលិច​ស្ពាន ក៏​បាន​ធ្វើ​សកម្មភាព​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់​សូន្យ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ។ ​នៅ​វេលា​ព្រឹក​ឡើង ក៏​ប្រទះ​ឃើញសា.ក.ស.ព.​អណ្តែត​លើ​ដង​ទន្លេបាសាក់​តែ​ម្តង​ទៅ ។

ក្រោយ​ការ​ប្រទះ​ឃើញ​ហើយ​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​ខាងលើ នឹង​បាន​ស្រង់​​​ទៅ​លើគោក ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ ។ បន្ទាប់​ពី សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ ធ្វើការ​ពិនិត្យ​រួចរាល់ បញ្ជាក់​ថា សព​ពិតជា​ត្រូវ​ស្លាប់ ដោយសារ​លង់ទឹក​ប្រាកដ​មែន ។

ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​ដឹក​យក​ទៅតម្កល់នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ត្រៀម​បូជានៅ​ទីនោះ ៕ ​

អត្ថបទសរសេរ ដោយ