នាំបក្សពួកចោរវះទូកុងតឺន័រទៅឆែកផ្ទះ មិនឃើញខោអាវ បែរជាឃើញ…
ខេត្តកំពង់ស្ពឺ ៖ បក្សពួកក្រុមចោរវះទូកុងតឺន័រម្នាក់ក្នុងចំណោម១០នាក់ត្រូវបានសមត្ថកិច្ចនាំទៅឆែកផ្ទះរកខោអាវ តែមិនឃើញមានខោអាវរោងចក្រសោះ បែរជាឃើញ …
ខេត្តកំពង់ស្ពឺ ៖ បក្សពួកក្រុមចោរវះទូកុងតឺន័រម្នាក់ក្នុងចំណោម១០នាក់ត្រូវបានសមត្ថកិច្ចនាំទៅឆែកផ្ទះរកខោអាវ តែមិនឃើញមានខោអាវរោងចក្រសោះ បែរជាឃើញ …
ខេត្តកំពង់ស្ពឺ ៖ បក្សពួកក្រុមចោរវះទូកុងតឺន័រម្នាក់ក្នុងចំណោម១០នាក់ត្រូវបានសមត្ថកិច្ចនាំទៅឆែកផ្ទះរកខោអាវ តែមិនឃើញមានខោអាវរោងចក្រសោះ បែរជាឃើញឈើគ្រញូងជាច្រើនទៅវិញ ។ ការឆែកផ្ទះនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចមួយរូបបានប្រាប់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ថា មុខសញ្ញាសង្ស័យវះទូកុងតឺន័រនេះឈ្មោះ ញឺន រ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនពេលកំពុងធ្វើសកម្មភាពវះទូកុងតឺន័រលួចខោអាវនៅចំណុចភូមិផ្គង់ សង្កាត់ក្រុងច្បារមន ក្រុងច្បារមន ។
ប្រភពបន្តថា ក្រោយចាប់ខ្លួនសមត្ថកិច្ចបាននាំរូបគេទៅឆែកផ្ទះដើម្បីរកខោអាវដែលបាត់ តែពេលឆែកផ្ទះមិនឃើញមានខោអាវរោងចក្រដែលបាត់នោះទេ តែសមត្ថកិច្ចបែរជាប្រទះឃើញឈើក្រញូងចំនួន៤៤០ដុំ ទម្ងន់ប្រមាណ៩៤៥គីឡូក្រាមទៅវិញ ។ បន្ទាប់ពីរកឃើញឈើមិនឃើញមានខោអាវរួចមក សមត្ថកិច្ចបានធ្វើការរឹបអូសឈើទាំងនោះប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើទទួលយករក្សាទុកដើម្បីចាត់ការបន្ត ។
បើតាមសមត្ថកិច្ចមួយរូបបង្ហើបថា ជនសង្ស័យត្រូវជាប់ទោសមួយថែមទៀតលើទោសដែលវះកុងតឺន័រ គឺទោសរក្សាទុកនូវឈើប្រណីត(សន្និធិ)ដោយពុំមានច្បាប់អនុញ្ញាត ។
សូមរំលឹកថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ អំឡុងពេលពួកគេធ្វើសកម្មភាពវះទូកុងតឺន័រប្រុងលួចខោអាវយកទៅលក់ឲ្យក្រុមសង្គមងងឹតដែលមានឈ្មោះ ណុប ឌី ជាឈ្មួញរកស៊ីឈើប្រណីតដ៏ល្បីប្រចាំខេត្តកំពង់ស្ពឺ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមេក្លោង ។
មហាជនកំពុងរង់ចាំមើលថាតើវាសនាក្រុមចោរវះទូកុងតឺន័រទាំងនេះនឹងមានវាសនបានចូលដល់គុក ឬយ៉ាងណា ខណៈលេចឮព័ត៌មានអំពីការរត់ការដោះលែងមេខ្លោងរូបនេះឲ្យមានសេរីភាពវិញពីសំណាក់បក្សពួករបស់គេដែលជាអ្នកមានអំណាចមួយរូបនៅខេត្តកំពង់ស្ពឺ ។
មហាជនសង្ឃឹមថាអស់លោកសមត្ថកិច្ចក៏ដូចជាស្ថាប័នតុលាការនឹងមិនបណ្តោយឲ្យក្រុមជនសង្គមងងឹតទាំងនេះបានរួចខ្លួនពីសំណាញ់ច្បាប់ដោយងាយៗនោះឡើយ ៕
ចែករំលែកព័តមាននេះ