ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួចកបានហើយ ក្រុម​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋក្នុង​ក្រុង​កំពង់ឆ្នាំង​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ជនសង្ស័យ២នាក់ជា​បងប្អូន​បង្កើត ដែល​ល្បីល្បាញ​ខាង​ទាក់​ឆ្កែរបស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ពេល​នេះ​ត្រូវ​ជាប់អន្ទាក់​របស់​សមត្ថកិច្ចនៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​កំពង់ឆ្នាំង កាលពីវេលា​ម៉ោង ០៣រំលងអ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២…

ខេត្តកំពង់ឆ្នាំង ៖ ​ជនសង្ស័យ២នាក់ជា​បងប្អូន​បង្កើត ដែល​ល្បីល្បាញ​ខាង​ទាក់​ឆ្កែរបស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ពេល​នេះ​ត្រូវ​ជាប់អន្ទាក់​របស់​សមត្ថកិច្ចនៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​កំពង់ឆ្នាំង កាលពីវេលា​ម៉ោង ០៣រំលងអ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ ខណៈ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ទាក់ឆ្កែ ប្រជា​ពលរដ្ឋ​នៅ​ក្នុងសង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ។

អធិកា​រេ​ង​នគរបាល​ក្រុង​កំពង់ឆ្នាំង លោក​វរសេនីយ៍ទោ នៅ ផ​ល្លី បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ សហការ​ជាមួយនគរបាល​ប៉ុស្តិ៍​ទាំង​៤ បាន​ចេញ​ល្បាត​តាម​គោលដៅ​លុះ​មក​ដល់​ចំណុច​ផ្លូវជាតិ​លេខ៥ ក្នុងភូមិ​សាស្ត្រ សង្កាត់​កំពង់ឆ្នាំង ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ២​នាក់ ជិះ​ម៉ូតូឌុប​គ្នា មាន​ស្ពាយ​កា​រ៉ុ​ង​ពីក្រោយ សមត្ថកិច្ច​ក៏​សួរនាំ​ស្រាប់តែ ឃើញ​ក្នុង​កា​រ៉ុ​ង​ជនសង្ស័យ​មាន​ឆ្កែ១​ក្បាល និង​ដុំ​ថ្ម៨
ដុំ ពេល​ឃើញ​បែប​នេះ​ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង២នាក់​យក​មក​អធិការ​ដ្ថា​ន​នគរបាល​ដើម្បី​ សួរនាំ​ ។

ជនសង្ស័យ​ទាំង​ពីរទី១-ឈ្មោះ ឃិ សុខ​ជា ​អាយុ៣២ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង២-​ឈ្មោះ ឃិ សុភា​ស់ ​​អាយុ២០ ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ពួក​ទាំង​២​នាក់បាន​សារភាព​ថា បាន​ធ្វើ​សកម្មភាព​ទាក់ឆ្កែ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំ​រឿង​បញ្ជូន ទៅ​តុលាការ​ន​តាម​នីតិវិធី​៕​​

អត្ថបទសរសេរ ដោយ