ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​ឧកញ៉ា លាន អា​ហ្វ្រី​ល​គី​នី​ន កំណត់​១ឆ្នាំ តែ​ទោស​ត្រូវ​ព្យួរ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឧកញ៉ា លាន…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឧកញ៉ា លាន អា​ហ្វ្រី​ល​គី​នី​ន ដាក់​ពន្ធនាគារ​កំណត់​១ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ពាក់​ព័ន្ធ​សំណុំរឿង (​បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ដាក់​ធានា​) ។ សាលក្រម​បាន​តម្រូវ​ឲ្យ​ជនជាប់ចោទ​សង​ប្រាក់​ជម្ងឺ​ចិត​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ប៉ុន្តែ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ចៅក្រម លោក ទិ​ត សុ​ទ្ធី​ប៉ូ​រ៉ា​ឆាត ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ខាងលើ​នេះ មក​បើក​ស វនា​ការ​ជំនុំជម្រះ​ទោស​ដោយ​កំបាំង​មុខ តែ​ចាត់​ទុក​ចំពោះ​មុខ និង បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស ឧកញ៉ា លាន អា​ហ្វ្រី​ល​គី​នី​ន ដាក់​ពន្ធនាគារ​កំណ​រយៈពេល​មួយ​ឆ្នាំ (១​ឆ្នាំ​) តែ​ទោស​នោះ​ត្រូវ​ព្យួរ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១លាន​រៀល និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​២០ លាន​រៀល ។ ឧកញ៉ា លាន អា​ហ្វ្រី​ល​គី​នី​ន អាយុ​៤៤ ឆ្នាំ ត្រូវ​បាន​ជាប់ចោទ​នូវ​ដើមបណ្តឹង​ពី​បទ​.​បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ធានា​.​តាម​បញ្ញត្តិ​មាត្រា ៣៩៧ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជ​ធា នី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។

ថ្មី​ៗ នេះ​ឧកញ៉ាលាន អា​ហ្វ្រី​ល​គី​នី​ន ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​លើ​បណ្តឹង ពាក់​ព័ន្ធ​លុយកាក់​យក​ទៅ​បង្វិល​ធ្វើ​ដើមទុន​រកស៊ី ប៉ុន្តែ​នៅ​ពេល​ឧកញ៉ាលាន អា​ហ្វ្រី​ល​គី​នី​ន បំភ្លឺ​រួច សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ ក៏​បាន​អនុញ្ញាត​ឲ្យ​ឧកញ៉ា លាន អា​ហ្វ្រី​ល​គី​នី​នវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​ចាប់ទោស​អូស​ដំណើរឃាត់ខ្លួន​ឬ​ឃុំខ្លួន​ទេ សមត្ថកិច្ច​បាន​ត្រឹម​វាស់កំពស់ ៕ ​

អត្ថបទសរសេរ ដោយ