កូនៗទ្រហោយំគ្រប់គ្នា ! បែកក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈជិះកង់ឆ្លងផ្លូវទៅហៅប្តី ស្រាប់តែត្រូវរថយន្តបុកបណ្ដាលឲ្យហោះផ្លោងទៅបោកនឹងកញ្ចក់រថយន្តបែកក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម …
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈជិះកង់ឆ្លងផ្លូវទៅហៅប្តី ស្រាប់តែត្រូវរថយន្តបុកបណ្ដាលឲ្យហោះផ្លោងទៅបោកនឹងកញ្ចក់រថយន្តបែកក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម …
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈជិះកង់ឆ្លងផ្លូវទៅហៅប្តី ស្រាប់តែត្រូវរថយន្តបុកបណ្ដាលឲ្យហោះផ្លោងទៅបោកនឹងកញ្ចក់រថយន្តបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចស្ពានលេខ១១ ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
ស្ត្រីរងគ្រោះឈ្មោះ លឹម ធី អាយុ៥២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះ លី សុខហាង ភេទប្រុស អាយុប្រហែល២៨-២៩ឆ្នាំ ជានិស្សិតពេទ្យសាលា IU ស្នាក់នៅម្តុំផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ទើបតែមកពីលេងផ្ទះប្អូននៅម្តុំជិតកន្លែងកើតហេតុ ហើយគាត់ជិះកង់ទៅហៅប្តីដែលកំពុងតែអង្គុយផឹកនៅក្បែរផ្ទះ លុះពេលដែលជិះកង់ចេញពីភូមិចំបក់មាសឡើងទៅលើផ្លូវជាតិវិញក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវស្រាប់តែត្រូវរថយន្តម៉ាកហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S-3167 ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកង់ផ្នែកខាងក្រោយបណ្តាលឲ្យស្ត្រីរងគ្រោះផ្លោងហោះបុកនឹងកញ្ចក់រថយន្តបែកក្បាលស្លាប់អាណោចអាធ័ម ចំណែករថយន្តបែកស្តុបខាងស្តាំ និងបែកកញ្ចក់ ហើយបានព្យាយាមបើករត់គេចខ្លួនទៅដល់មាត់ទន្លេ ក៏ត្រូវនគរបាលប៉ុស្តិ៍បាក់ខែងឃាត់បានទាំងមនុស្សទាំងរថយន្តតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្ត និងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ចំណែកសពស្ត្រីរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះរបស់គាត់នៅជិតនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ