ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​បក្ខពួក​៣​នាក់ ដែល​ធ្វើ​ទារុណកម្ម​ក្មេង​តូច​នៅ​មណ្ឌលគិរី

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បក្ខពួក​អា​ខ្ទើ.យ​កូន​យួន​កន្ទប​៣​នាក់ ដែល​ធ្វើ​ទារុណកម្ម​លើ​កូន​ក្មេង ដោយ​យក​ដំបង​ឆក់​លើ​រាង​កាយ​នៅ​ខេត្ត​មណ្ឌល​គី​រី

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បក្ខពួក​អា​ខ្ទើយ​កូន​យួន​កន្ទប​៣​នាក់ ដែល​ធ្វើ​ទារុណកម្ម​លើ​កូន​ក្មេង ដោយ​យក​ដំបង​ឆក់​លើ​រាង​កាយ​នៅ​ខេត្ត​មណ្ឌល​គី​រី ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ហើយ​នា​ព្រលប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម​។ ដោយឡែក​អា​យួន​នោះ មិន​ទាន់​ចាប់​បាន​ទេ តែ​សមត្ថកិ្ច​កំពុង​ឡោម​ព័ទ្ធ​។ សូម​ជម្រាប​ថា ការ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​នេះ មាន​រយៈពេល​២​ខែ​កន្លង​មក​ហើយ តែ​ទើប​បែកធ្លាយ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​។

ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌល​គី​រី និង​អង្គការ​CPU នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​រំដោះ​កុមារ​រង​គ្រោះ ម្នាក់ ភេទ​ប្រុស អាយុ​២​ឆ្នាំ​។ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ទី​១.​ឈ្មោះ រ៉េ​ត សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​៣L ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ទី​២.​ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។

ទី​៣.​ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ចម្ការអណ្តូង ឃុំ​ចម្ការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ជនសង្ស័យ​ទាំង​៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន កំពង់ចម្លង​ទន្លេ​មេ​ង្គ ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោង​៦​និង​៥៤​នាទី ក្នុង​ករណី​ហិង្សា និង​រំលោភ​លើ​កុមារ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ។ ជនសង្ស័យ​ទាំង​៣ សមត្ថកិច្ច បាន​សាកសួរ​នៅ​ការិយាល័យ​កណ្តា​ក​ព្រហ្មទណ្ឌ​៕