ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ពិសេស​! ម្ចាស់​ពាន Serie A រដូវ​កាល​ក្រោយ នឹង​ត្រូវ​សម្រេច​ដោយ​ការ​ប្រកួត Playoff

1 ឆ្នាំ មុន

អ៊ី​តា​លី ៖ សម្រាប់​រដូវ​កាល​ក្រោយ ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​អ៊ី​តា​លី Serie A នឹង​ត្រូវ​សម្រេច​

អ៊ី​តា​លី ៖ សម្រាប់​រដូវ​កាល​ក្រោយ ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​អ៊ី​តា​លី Serie A នឹង​ត្រូវ​សម្រេច​ដោយ​ការ​ប្រកួត​វគ្គ Playoff​។ ប្រសិនបើ​ក្រុម​កំពូល​តារាង​ទាំង​២ បញ្ចប់​ទៅ​ដោយ​មាន​ពិន្ទុ​ស្មើគ្នា​។ ដោយ​លែង​គិត​អំពី​រូបមន្ត​ចំនួន​គ្រាប់​បាល់​ចំណេញ​ដូច​រដូវ​កាល​មុន​ៗ​ទៀត​ហើយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី ESPN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។

សហព័ន្ធ​បាល់ទាត់​អ៊ី​តា​លី (FIGC) បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ច្បាប់​ថ្មី​នេះ បន្ទាប់​ពី​ទទួល​បានការ​យល់ព្រម​ពី​សំណាក់​ក្លិប​ទាំងអស់ នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​អ៊ី​តា​លី​មួយ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត Playoff ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​សម្រាប់​រដូវ​កាល​ក្រោយ នឹង​មិន​មានការ​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​ឡើយ​។ គឺ​ត្រូវ​សម្រេច​រក​អ្នក​ឈ្នះ​ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​តែ​ម្តង​។ ក្រោយ​បញ្ចប់​៩០​នាទី ក្រុម​ទាំង​២​មាន​លទ្ធផល​ស្មើគ្នា​។

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ សម្រាប់​ក្រប​ខណ្ឌ Serie A ដែល​ប្រើប្រាស់​រូបមន្ត Playoff ។ ជាក់ស្តែង​រូបមន្ត​មួយ​នេះ ត្រូវ​បាន​ប្រើប្រាស់​ម្តង​គត់ កាលពី​រដូវ​កាល ១៩៦៣-៦៤​។ នៅ​ពេល​ក្រុម Bologna បាន​ផ្តួល​ក្រុម Inter Milan ដោយ​លទ្ធផល ២-០ ដើម្បី​ឈ្នះ​ជើងឯក​នៅ​រដូវ​កាលនោះ និង​ជា​លើក​ទី​៧​របស់​ពួក​គេ​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ចំនួន​៣៤​ស​ប្តា​ហ៍ ក្រុម​ទាំង​២​មាន​ពិន្ទុ​ស្មើគ្នា​៕

លោក Gabriele Gravina ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី
លោក Luigi De Siervo ប្រធានក្របខណ្ឌ Serie A

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ