វត្ត​បុរាណ​បេតិកភណ្ឌ​ពិភពលោក​របស់​ជប៉ុន​គ្រោង​នឹង​ដំណើរការ​ជួសជុល​ទ្រង់ទ្រាយ​ធំ


«​គី​យ៉ូ​មី​ស៊ូ​ដេ​រ៉ា​» «Kiyomizu Dera» ឬ​វត្ត «​ទឹកថ្លា​» ជាទី​តាំង​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​ដ៏​ពេញ​និយម ស្ថិត​នៅ​ក្រុង​ក្យូ​តូ​នឹង​ជួសជុល​នា​ពេល​ខាង​មុខ ។

វត្ត «​ទឹកថ្លា​» នឹង​បិទ​មិន​ឱ្យ​ចូល​ទស្សនា​ផ្នែក​ខ្លះ​ពី​ខែមករា ឆ្នាំ​២០១៧ តទៅ​ដើម្បី​ជួសជុល​ទ្រង់ទ្រាយ​ធំ​ក្នុងអំឡុងពេល​៤០០​ឆ្នាំ ហើយនឹង​កំណត់ឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០២០ ។ ក្នុងអំឡុងពេល​នៃ​ការ​ជួសជុល​នេះ អ្នកទេសចរ​អាច​ចូល​គោរព​បូជា​ព្រះ​ពុទ្ធរូប​នៅ​ក្នុង​ព្រះ​វិហារ​បាន និង​ផ្នែក​សាសនា​នៅ​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​មិន​អាច​មើលឃើញ​វិហារ​ដែល​សាងសង់​ពី​ឈើ​រាប់រយ​ឆ្នាំ​នោះ​ទេ ។

វត្ត​នឹង​បង្កើត​ច្រករបៀង​ពិសេស​ពី​តួ​វិហារអាច​មើលឃើញ​សម្រស់​ក្រុង​ក្យូ​តូ ប៉ុន្តែ​ក្រើនរំលឹក​ថា ខ្សែ​របៀង​នេះ​អាច​ណែនណាន់​តាន់តាប់ ព្រោះ​មាន​អ្នកទេសចរ​ទៅ​ទស្សនា​ច្រើន​ជាង​៥,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។​វត្ត «​គី​យ៉ូ​មី​ស៊ូ​ដេ​រ៉ា​» ឬ​វត្ត «​ទឹកថ្លា​» សាងសង់​នៅ​ចុង​សតវត្ស​ទី​៨ នៅ​លើ​ភ្នំ ដ៏​ស្រស់​ស្អាត​របស់​ក្រុង​ក្យូ​តូ ហើយ​ព្រះ​វិហារ​វត្ត​សាងសង់​ពី​ឈើ ធ្លាប់​ត្រូវ​ភ្លើង​ឆេះ និង​សាងសង់​ថ្មី​នៅ​ឆ្នាំ​១៦៣៣ ។

គណៈកម្មការ​វត្ត​បញ្ជាក់​ថា នឹង​ចាប់ផ្តើម​បិទ​នៅ​ខែមករា និង​ក្នុង​ខែមេសា តួ​វិហារ​នឹង​ត្រូវការ​បិទ​បាំង​ទាំងស្រុង ដោយ​ប្តូរ​ដំបូល និង​លាប​ពណ៌​ថ្មី​ទាំងអស់ ។ ការ​ជួសជុល​លើក​នេះ​លាតសន្ធឹង​លើ​ក្រឡា​ផ្ទៃ​របស់​វត្ត​ស្ទើរតែ​ទាំងអស់​ខណៈ​ពេល​មុន​នេះ​វត្ត​បាន​ជួសជុល​មួយ​ផ្នែក ដែល​ខូចខាត​ពី​ព្យុះ​នៅ​ឆ្នាំ​១៩៥០ និង​ជួសជុល​តិចតួច​បន្ថែម​ទៀត​នៅ​ចន្លោះ​ឆ្នាំ​១៩៦៤​ដល់​១៩៦៧ ៕

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ