ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម​ណាស់ ! ស្រែក​«​អូយ»​​បាន​តែ​១​ម៉ាត់​គត់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​អ្នក​ជិតខាង​ឮ​សំឡេង​ស្រែក «​អូយ​» តែ​មួយ​ម៉ាត់​ហើយ​ស្ងាត់ឈឹង​ទៅ​វិញ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​​ប្រទះ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ …

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​អ្នក​ជិតខាង​ឮ​សំឡេង​ស្រែក «​អូយ​» តែ​មួយ​ម៉ាត់​ហើយ​ស្ងាត់ឈឹង​ទៅ​វិញ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​​ប្រទះ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ ។ ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រមោយ​បាន​ឲ្យ​ដឹង​ថា បុរស​សង្ស័យ​ជា​ប្តី​ឈ្មោះ ឆេ​ង សា​រិ​ទ្ធ ហៅ​វិត អាយុ​៣៥​ឆ្នាំ រីឯ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សួន ធី អាយុ​៤០​ឆ្នាំ មានកូន​២​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ បុរស​ជា​ប្ដី​បាន​ប្រើ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​មួយ​កាំបិត​ចំ​ក្បាល​ពីក្រោយ​ធ្លាយ​ខួរ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ។ នៅ​ពេល​ស្រវឹង​ម្ដង​ៗ​តែងតែ​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ញឹកញាប់​ណាស់ ដែល​ភាគច្រើន​ផ្ដើម​ចេញពី​ការ​ប្រច័ណ្ឌ ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​កើតហេតុ បុរស​ជា​ប្ដី​ផឹកស្រា​ស្រវឹង ហើយ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ដូច​សព្វមួយដង ប៉ុន្តែ​អ្នក​ជិតខាង​មិន​ចាប់អារម្មណ៍​ទេ ព្រោះ​វា​ជា​ទម្លាប់​របស់​គ្រួសារ​នោះ​ទៅ​ហើយ ។ លុះ​មួយសន្ទុះ​ក្រោយមក​អ្នក​ជិតខាង​ឮ​សំឡេង​ប្រពន្ធ​ស្រែក «​អូយ​» ហើយ​ស្ងាត់​មាត់​ឈឹង​ទៅ​វិញ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ ក៏​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​បុរស​ជា​ភ្លាម​ៗ​តែ​ម្ដង ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​អាច​បណ្ដាល​មក​ពី​បុរស​ជា​ប្ដី​ញៀន​ថ្នាំ ហើយ​ស្រវឹងស្រា គួប​ផ្សំ​ភ្លើង​ប្រច័ណ្ឌ​ផង ទើប​បែក​ស្លុយ​បែប​នេះ​តែ​ម្ដង ។ ជនសង្ស័យ​ជា​ប្តី​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ៕