ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ធ្វើ​សកម្មភាព​នៅ​កំពង់ឆ្នាំង រត់គេច​ខ្លួន​មក​ភ្នំពេញ តែ​គេច​មិន​រួច

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥០០ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់​ពី​

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥០០ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពី​ក្រុង​កំពង់ឆ្នាំង រួច​រត់គេច​ខ្លួន​ទៅ​រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ​។

លោក ហង្ស សុ​ជាតិ មេ​បញ្ជា​រការ​រង កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ គ្រី ហួង ភេទ​ប្រុស រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា Beat ពណ៌​សលាយ​ក្រហម ផ្លា​ក​លេខ​ព្រៃវែង Q. 8287 ។ ពេល​នោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏​បាន​ទាក់ទង​នៅ​តាម​គោលដៅ​គ្រប់​ទីកន្លែង បន្ទាប់​មក​ស្នាក់​ការ​សន្តិសុខ 500 ដែល​មាន​ទីតាំង​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ទើប​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ ទី​១- ឈ្មោះ ខៀវ លាស់ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​ទី​២- ឈ្មោះ សាន់ សិឡា អាយុ​២៩​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​បេ​ត និង​មួយ​គ្រឿង​ទៀត ជា​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ាក​យ៉ា​ម៉ា​ហា ស៊ី​រូស អត់​ពន្ធ រួម​ទាំង​ដកហូត​ទូរស័ព្ទ​ដៃ​២​គ្រឿង ខ្សែដៃ​ធ្វើ​ពី​លោហៈ​ពណ៌​ស​ចំនួន​១ និង​ចិញ្ចៀន​ធ្វើ​ពី​លោហៈ​ពណ៌​ស​មួយ​វង់​ទៀត​ផង ។

ក្រោយ​ពី​ធ្វើការ​ការ​សាកសួរ​រួច សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ ក៏​បាន​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ