ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lukaku ត្រឡប់​ទៅ​ទ្រនំ​ចាស់​វិញ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ

1 ឆ្នាំ មុន

អ៊ី​តា​លី ៖ ខ្សែប្រយុទ្ធ Romelu Lukaku បាន​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប Inter Milan ជា​ផ្លូវការ​ហើយ

អ៊ី​តា​លី ៖ ខ្សែប្រយុទ្ធ Romelu Lukaku បាន​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប Inter Milan ជា​ផ្លូវការ​ហើយ នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល សម្រាប់​រដូវ​កាល​ក្រោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា កន្លង​ទៅ​។

ក្រុម​តោ​ខៀវ Chelsea បាន​ចំណាយ​លុយ​បំបែក​កំណត់​ត្រា​របស់​ក្លិប​ចំនួន ៩៧,៥​លាន​ផោន (១១៨​លាន​ដុល្លារ​) ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក​វ័យ​២៩​ឆ្នាំ​រូប​នេះ ពី​ក្លិប​យក្ស​អ៊ី​តា​លី Inter Milan កាលពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​មុន​។ ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​មុន​ពេល​បុណ្យ​ណូអែល ខ្សែប្រយុទ្ធ​រូប​នេះ បាន​លើក​ឡើង​ថា គេ​មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង នៅ​លើ​ទឹកដី Stamford Bridge​។ ហើយ​សង្ឃឹមថានឹង​អាច​ត្រឡប់​ទៅ​ចូលរួម​ជាមួយ Inter Milan សារ​ជា​ថ្មី​ម្តងទៀត​។

Inter Milan បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក​ខណ្ឌ​ខ្ចី​ជើង​ក្នុង​តម្លៃ​ជាង ៨​លាន​ដុល្លារ សម្រាប់ Lukaku ដែល​បាន​ជួយ​ពួក​គេ​ឈ្នះ​ជើងឯក​លី​គ​កំពូល Serie A កាលពី​រដូវ​កាល ២០២០-២១​។ ខណៈ​ដែល​អ្នកគាំទ្រ​បាន​ទៅ​ទទួល​ស្វាគមន៍ ការ​មក​ដល់ទី​ក្រុង Milan របស់​ខ្សែប្រយុទ្ធ​រូប​នេះ យ៉ាងច្រើន​កុះករ​ផង​ដែរ​។

បើ​ទោះបីជា​មិន​សប្បាយចិត្ត​ជាមួយ Chelsea កាលពី​រដូវ​កាល​មុន​ក៏​ពិតមែន​។ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូប​នេះ មិនមែន​ជា​កីឡាករ​ធម្មតា​ឡើយ ដោយ​រូបគេ​អាច​ស៊ុត​បញ្ចូល​ទី​បាន ១៥​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ