ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃាត់​ប្តី​កុំ​ឲ្យ​ទៅ ប្រពន្ធ​សន្លប់​ស្តូក

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​នារី​រូប​នោះ​បាន​ប្រ​តាប​ប្រតប់​ជាមួយ​ប្តី​រហូត​ធ្លាក់​ពីលើ​គ្រែ​បោក​ក្បាល …

ខេត្តស្វាយរៀង ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​នារី​រូប​នោះ​បាន​ប្រ​តាប​ប្រតប់​ជាមួយ​ប្តី​រហូត​ធ្លាក់​ពីលើ​គ្រែ​បោក​ក្បាល​នឹង​ជើង​កៅអី​រង​របួសធ្ងន់​រហូត​សន្លប់ ។ ហេតុការណ៍​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ទាហាន​លើ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ទាវ ប៉ា អាយុ​២៤​ឆ្នាំ មុខរបរ​ជាងភ្លើង ចំណែក​នារី​ជា​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ ម៉ិ​ញ ធីតា អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។

នារី​ជា​ប្រពន្ធ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​សមត្ថកិច្ច​ថា នាង​និង​ប្តី​បាន​រៀប​ការ​ជាមួយ​គ្នា​រហូត​បានកូន​ប្រុស​ម្នាក់​អាយុ​១​ខួប​ហើយ ។ មុន​ពេល​កើតហេតុ​ដោយសារ​ប្តី​របស់​នាង​ស្រវឹងស្រា​ខ្លាំង ហើយ​គាត់​បម្រុង​ជិះ​ម៉ូតូ​ទៅ​កាត់សក់ នាង​ក៏​ឃាត់​មិន​ឲ្យ​ទៅ​ព្រោះ​ខ្លាច​គ្រោះថ្នាក់ តែ​ប្តី​នាង​មិន​ស្តាប់​នាង​ឡើយ ទើប​ទាស់​ពាក្យ​សម្តី​គ្នា​រហូត​ប្រតាយប្រតប់​គ្នា បណ្ដាល​ឲ្យ​នាង​ធ្លាក់​ពីលើ​គ្រែ​បោក​ក្បាល​នឹង​ជើង​កៅអី​សន្លប់​តែ​ម្តង ។

នគរបាល​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​ប្តី​នាំ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ដើម្បី​សួរនាំ ចំណែក​នារី​ជា​ប្រពន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕