ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងកូវីដ១៩ ក្នុងសហគមន៍ ៧នាក់បន្ថែមទៀត ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​៧​នាក់​បន្ថែម តែ​គ្មាន​អ្នក​ព្យាបាល​ជា និង​គ្មាន​អ្នក​ស្លា​.​ប់ ។ ក្រសួង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០២២​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​៧​នាក់​បន្ថែម តែ​គ្មាន​អ្នក​ព្យាបាល​ជា និង​គ្មាន​អ្នក​ស្លា​.​ប់ ។

ក្រសួង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០២២​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៧​នាក់ (​ក្នុង​សហគមន៍​៧​នាក់​) ជា​សះស្បើយ​គ្មាន និង​ស្លា​.​ប់​គ្មាន ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ អ្នក​ឆ្លង​សរុប 136,279 នាក់ អ្នកជា​សះស្បើយ 133,206 នាក់ និង​អ្នក​ស្លា​.​ប់​3,056 នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ បាន​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០៣,៣១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំទៅ​ក្រោម​១៨​ឆ្នាំ មាន​១០០,៧៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ១០៩,៤៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១៣៤,៧៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់ ក្រោម ០៥​ឆ្នាំ មាន ៦៩,៧៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់ ។

សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩៤,២៨%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ