ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីជនជាតិវៀតណាម ជួលឃាតករមក​សម្លា.ប់ឪពុក-ម្តាយ​​ចោល

7 ឆ្នាំ មុន

វៀតណាម​ ៖ តាម​ប្រភព​ព័ត៌មាន Viral4real ឱ្យ​​ដឹង​​ថា ក្មេង​ស្រី​ជំទង់​​ម្នាក់ បាន​ជួល​ឃាតករឱ្យ​​មក​សម្លា.ប់​​ឪពុកម្តាយ​​របស់​​ខ្លួន ព្រោះ​​​បាន​​ដាក់​សម្ពាធ​ខ្លាំង​ពេក ​ទ្រាំ​មិន​បាន​ ។

វៀតណាម​ ៖ តាម​ប្រភព​ព័ត៌មាន Viral4real ឱ្យ​​ដឹង​​ថា ក្មេង​ស្រី​ជំទង់​​ម្នាក់ បាន​ជួល​ឃាតករឱ្យ​​មក​សម្លាប់​​ឪពុកម្តាយ​​របស់​​ខ្លួន ព្រោះ​​​បាន​​ដាក់​សម្ពាធ​ខ្លាំង​ពេក ​ទ្រាំ​មិន​បាន​ ។

តែការពិត ម្តាយ​ឪពុក​តែងតែ​ចង់​ធ្វើ​ឲ្យ​កូន​ល្អ​។ ដល់​ថ្នាក់​ពេល​ខ្លះ ពួក​គាត់​បង្ខំ​កូន​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំងអស់ ​ដើម្បី​ប្រយោជន៍​ទៅ​ថ្ងៃ​អនា​គត​។ តែ​ចំពោះ​កូន​ខ្លះ​វិញ គិត​ថា​ការ​ធ្វើ​នេះ គឺជា​សម្ពាធ​របស់​ពួក​គេ ដែល​ម្តាយ​ឪពុក​បង្ខំ​ឲ្យ​ធ្វើ​។

ចំពោះ​ម្តាយ​ឪពុកនៅ​​អាស៊ី​យើង​វិញ ចូល​ចិត្ត​ណាស់​ក្នុង​ការ​បង្ខំ​កូន​ឱ្យ​​ខំរៀន ហើយ​ពេល​ខ្លះ​ទៀត បើ​កូន​មិន​បាន​ពិន្ទុ​ល្អ​ទេ​នោះ ច្បាស់​ហើយ​ថា​ ត្រូវ​ឈឺ​សាច់​ជាក់​ជា​មិន​ខាន​ ។ ការ​ធ្វើ​នេះ គឺ​ដើម្បី​ជំរុញ​ទឹកចិត្ត​កូន​ឲ្យ​ខំរៀន​។ តែ​ពេល​ខ្លះ វា​ក៏​មាន​វិធី​ល្អ​ជាង​នេះ ដើម្បី​ឲ្យ​កូន​មាន​អនាគត​ល្អ​ដែរ​ ។

នាង​ Jennifer Pan ដែល​ជា​ក្មេង​ស្រី​ជំទង់​ជនជាតិ​កា​ណា​ដា​-​វៀតណាម ត្រូវ​បាន​ម្តាយ​ឪពុក​របស់​នាង​បង្ខំ​ឲ្យ​រៀន​បាន​និទ្ទេស​យ៉ាង​​ហោច B+​ឡើង​ ។ ពិត​ណាស់​ កាល​នាង​មិន​ទាន់​ចប់​ថ្នាក់​ទី​៨ នាង​ជា​សិស្ស​ពូកែ​ម្នាក់ ដែល​អាច​សម្រេច​ក្តី​បំណង និង លក្ខ​ខណ្ឌ​របស់​ម្តាយ​ឪពុក​នាង​បាន ​​តែ​ដល់​ពេល​នាង​ឡើង​​ដល់​ថ្នាក់​វិទ្យាល័យ នាង​ធ្លាក់​និទ្ទេសមក​ដល់ B​ ។

នាង​បាន​បង្ខំចិត្ត​លាក់​ម្តាយ​ឪពុក​នាង​មិនឱ្យ​​ដឹង ដោយ​ក្លែង​នូវ​រាល់​ឯកសារ​ទាំងអស់​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ក៏​ធ្វើ​ពុត​មក​ធ្វើការ​ជា​ឱស​ថ​ការី​នៅ​មន្ទីរពេទ្យ​ផង​ដែរ ដែល​នេះ ​គឺជា​អ្វី​ដែល​ឪពុក​នាង​ចង់​ឲ្យ​នាង​ធ្វើ​ ។ រហូត​ដល់​ពេល​មួយ ដែល​ម្តាយ​ឪពុក​នាង​បង្ខំ​ឱ្យ​នាង​បែក​ពី​សង្សារ​។

ពួក​គាត់​ប្រាប់​នាង​ឱ្យ​​រើស​យក​ជម្រើស​តែ​មួយ​ ។ បើ​យក​សង្សារ គឺ​អត់​គ្រួសារ​​ នាង​ក៏​បាន​ជ្រើសរើស​យក​គ្រួសារ​ ។ តែ​ពេលវេលា​កន្លង​ផុត​ទៅ​បន្តិច នាង​ក៏​ធ្លាក់ខ្លួន​កើតជំងឺ​​​ធ្លាក់​ទឹកចិត្ត ហើយ​នាង​ក៏​សម្រេចចិត្ត​រៀប​គម្រោងការបញ្ចប់ជីវិត​ម្តាយ​ឪពុក​នាងឱ្យ​​បាត់​ពី​ផែនដីនេះ ដើម្បី​កុំ​ឱ្យ​​មក​ត្រួត​នាង​ទៀត ​។

នាង និងមិត្ត​ប្រុស​បាន​ជួល​ឃាតករ​​ប៉ុន្មាន​នាក់ មក​សម្លាប់​ម្តាយ​ឪពុក​នាង ដោយ​ធ្វើ​ដូច​ជា​ករណី​ប្លន់​ផ្ទះសម្បែង​ ។ ម្តាយ​របស់​នាង​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​​ឪពុក​​ត្រូវ​របួសធ្ងន់ ​។ តែ​ពី​រស​ប្តា​ហ៍​​ក្រោយមក នាង Jennifer ក៏​ចេញ​មុខ​សារភាព​ថា​ ខ្លួន​ជា​អ្នក​ធ្វើ​ឃាត​អ្នក​មានគុណ​ទាំង​ពីរ ។