ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់ ​និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​ (E-Cigarette)​ ១៥​ទីតាំង ត្រូវបានបង្ក្រាប និងឃាត់ ៣១នាក់ អប់រំ និងធ្វើកិច្ចសន្យា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចាត់​តាំង​កម្លាំង​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​អ្នក​ប្រើប្រាស់ ​និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​ (E-Cigarette)​ ចំនួន ​១៥​ទីតាំង​ផ្សេង​គ្នា​ បានជា​បន្តបន្ទាប់​…

រាជធានី​ភ្នំពេញ​៖​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចាត់​តាំង​កម្លាំង​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​អ្នក​ប្រើប្រាស់ ​និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​ (E-Cigarette)​ ចំនួន ​១៥​ទីតាំង​ផ្សេង​គ្នា​ បានជា​បន្តបន្ទាប់​ ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ ២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឃាត់​មនុស្ស​៣១​នាក់​មក​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​។​ នេះបើតាម​អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ​។

​របាយការណ៍ ​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​២៣ ​ដល់ថ្ងៃទី​២៥​ ខែមិថុនា​ បាន​ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​ និង​ទីតាំង​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​ (E-Cigarette)​ ចំនួន​០៩​ទីតាំង​ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ជា​បន្តបន្ទាប់​ ដោយ​បាន​អញ្ជើញ​អ្នកលក់​បារី​អេ​ឡិច​ត្រូ​និ​ច​ ចំនួន​ ១២​នាក់​(​ស្រី​៣)​  និង​អ្នក​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​ ចំនួន​ ៨​នាក់ ​(​ស្រី​១)​ មក​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ ឱ្យ​ប​ញ្ឈ​ប់​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​ និង​ចាប់​យក​វត្ថុ​តាង​ រួម​មាន​៖

​១-​ឧបករណ៍​សម្រាប់​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​ Vape​ ចំនួន​ ១៩​ ឈុត

​២-​ឧបករណ៍​សម្រាប់​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​ Yooz​ ចំនួន​ ២១៥​ ឈុត​ 

៣-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច​ Vape​ ចំនួន​ ១៤១៧​ ដប​ 

៤-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច​ Yooz​ ចំនួន​ ៩៨៥​ ដប​ និង​ ៩២២​ ប្រអប់​


ដោយឡែក ​កាលពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២២​  កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​លក់​បារី​អា​ឡិច​ត្រូ​និ​ច​ (E-Cigarette)​   ចំនួន ​០៦​ទីតាំង​ផ្សេង​គ្នា ​ជា​បន្តបន្ទាប់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​បាន​អញ្ជើញ​អ្នកលក់​បារី​អេ​ឡិច​ត្រូ​និ​ច​ ចំនួន​ ០៨​នាក់ ​(​ស្រី​១)​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ ឱ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​បារី​អេ​ឡិច​ត្រូ​និ​ច​ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ 

១-​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ​ Yooz​ និង​ Vape​  ចំនួន​ ៣៤០៩​ ដើម​ 

២-​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ​ Sisa​ ចំនួន​ ០៣​ ដើម​ 

៣-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ​ Vape​ ចំនួន​ ៣៨៣​ ដប​ 

៤-​ក្បាល​បារី​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ​ Yooz​ និង​ Vape​  ចំនួន​ ១០៣៣​ ឈុត​ 

៥-​ខ្សែ​សាក​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន​ ០៦​ប្រអប់​


​អ្នកលក់​បារី​អេ​ឡិច​ត្រូ​និ​ច​ និង​អ្នក​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​ សរុប​មាន​ចំនួន​ ៣១​នាក់​ (​ស្រី​៤)​ មក​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​។​

  
​ក្នុងនោះ ប៉ូលិស បានចាប់​យក​វត្ថុ​តាង​សរុប ​រួម​មាន​៖

​១-​បារី​អេ​ឡិច​ត្រូ​និ​ច​ Yooz​ និង​ Vape​  ចំនួន​ ៣៤០៩​ ដើម​ 

២-​បារី​អេ​ឡិច​ត្រូ​និ​ច​ Sisa​ ចំនួន​ ០៣​ ដើម​ 

៣-​ទឹក​ថ្នាំ​បារី​អេ​ឡិច​ត្រូ​និ​ច​ Yooz​ និង​ Vape​ ចំនួន​ ២៧៨៥​ ដប​ និង​៩២២​ ប្រអប់

​៤-​ឧបករណ៍​សម្រាប់​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​ Yooz​ និង​ Vape​ ចំនួន​ ១២៦៦​ ឈុត​ 

៥-​ខ្សែ​សាក​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន​ ០៦​ ប្រអប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ