ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​ទាំង​4​របស់​គ្រាប់​ល្ពៅ​ប្រភព​វីតាមីន

7 ឆ្នាំ មុន

គ្រាប់​ល្ពៅ​មាន​បរិមាណ​ម៉​ង់​កា​ណែ​ស ម៉ាញេស្យូម ផូស្វ័រ ទង់ដែង ស័ង្កសី ជាតិ​ដែក tryptophan និង​ប្រូ​តេ​អីុ​ន​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។ ពួក​វា​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E K C និង​វីតាមីន B ជា​ច្រើន ។

គ្រាប់​ល្ពៅ​មាន​បរិមាណ​ម៉​ង់​កា​ណែ​ស ម៉ាញេស្យូម ផូស្វ័រ ទង់ដែង ស័ង្កសី ជាតិ​ដែក tryptophan និង​ប្រូ​តេ​អីុ​ន​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។ ពួក​វា​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E  K  C និង​វីតាមីន B ជា​ច្រើន ។

ពួក​វា​ក៏​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អីុ​ន​ដែល​មានគុណ​ភាពល្អ និង​អាស៊ីត​ខ្លាញ់​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ Phenolics មាន​វត្ត​មាននៅ​ក្នុង​ទម្រង់​ជា​ច្រើន​នៃ​គ្រាប់​ល្ពៅ ។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ទាំង៤​នៃ​គ្រាប់​ល្ពៅ​ចំពោះ​សុខភាព​៖

១-​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ៖ ការ​ទទួលទាន​គ្រាប់​ល្ពៅ​អាច​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​រាង​កាយ ។ សារធាតុ phytosterols នៅ​ក្នុង​គ្រាប់​ល្ពៅ​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដូច្នេះ​វា​ក៏​អាច​ការពារ​ការ​កកឈាម និង​ការ​កក​ជាតិ​ខ្លាញ់​នៅ​តាម​សរសៃឈាម ។ លើស​ពី​នេះ​ទៅ​ទៀត គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ monounsaturated ដូច​ជា​អាស៊ីត oleic ដែល​ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម ។

២-​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ៖ យោង​តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១០ បាន​ចេញផ្សាយ​នៅ​ក្នុង​ទិន្នានុប្បវត្តិ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ផលវិបាក​នៃ​ជំងឺ​នេះ​បាន​បង្ហាញ​ថា គ្រាប់​ល្ពៅ​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា គ្រាប់​ល្ពៅ​ជួយ​កែ​លម្អ​តុល្យភាព​អាំង​ស៊ុ​យ​លី​ន និង​ទប់ស្កាត់​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម ដោយ​កាត់​បន្ថយ​ភាព​តានតឹង​អុកស៊ីតកម្ម ។

លើស​ពី​នេះ​ទៅ​ទៀត សមាសធាតុ​សារធាតុ​គីមី​រុក្ខជាតិ​ដែល​មាន​ក្នុង​ប្រេង​គ្រាប់​ល្ពៅ ជួយ​ក្នុង​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ទាក់ទង​នឹង​តម្រងនោម ។

៣-​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍ ៖ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០០៧ ចេញផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​សរីរវិទ្យា និង​ឱសថ​របស់​ប្រទេស​កា​ណា​ដា​បាន​បង្ហាញ​ថា សារធាតុ tryptophan ដែល​ជា​អាស៊ីត​អា​មី​ណូ​មាន​ក្នុង​គ្រាប់​ល្ពៅ​ជួយ​កាត់​បន្ថយ​ជំងឺ​ថប់​អារម្មណ៍ ។

ខួរក្បាល​របស់​យើង​ប្រើប្រាស់​សារធាតុ tryptophan ដើម្បី​បង្កើត​សារធាតុ serotonin ដែល​វា​ជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយ​រីក​រាយ និង​មាន​ភាព​ធូរស្រាល​ជាង​មុន ។ នៅ​ពេល​ដែល​រាង​កាយ​របស់​យើង​មាន​សារធាតុ tryptophan មិន​គ្រប់គ្រាន់ វា​អាច​នាំ​ឱ្យ​យើង​មាន​ជំងឺ​ថប់​អារម្មណ៍ ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ភាព​មិន​ប្រក្រតី​នៃ​អារម្មណ៍​ផ្សេង​ៗ​ទៀត ។

លើស​ពី​នេះ​ទៀត វីតាមីន B និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​នៅ​ក្នុង​គ្រាប់​ល្ពៅ ជួយ​ដល់​ការងារ​ប្រព័ន្ធ​សរសៃប្រសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ កាត់​បន្ថយ​ការ​ថប់​អារម្មណ៍ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​មាន​ភាព​ធូរស្រាល ។

៤-​បំបាត់​ការ​រលាក​សន្លាក់ឆ្អឹង ៖ គ្រាប់​ល្ពៅ និង​ប្រេង​របស់​វា មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ហេតុ​ដូចនេះ​ហើយ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ជា​ពិសេស​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ។ លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និង​បំបាត់​ការ​ឈឺចាប់​របស់​គ្រាប់​ល្ពៅ​អាច​បន្ថយ​ការ​ឈឺចាប់ និង​ការ​រលាក​ក្នុង​សន្លាក់ឆ្អឹង ។

ដើម្បី​កាត់​បន្ថយ​ការ​រលាក​នៃ​ជំងឺ​រលាក​សន្លាក់ ម៉ាស្សា​តំបន់​ដែល​មាន​បញ្ហា​នេះ​ជាមួយ​ប្រេង​គ្រាប់​ល្ពៅ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល ១០​នាទី ។ លើស​ពី​នេះ​ទៀត អ្នក​គួរតែ​បន្ថែម​គ្រាប់​ល្ពៅ​នៅ​ក្នុង​របប​អាហារ​របស់​អ្នកផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត មាតិកា​ស័ង្កសី​ខ្ពស់​គាំទ្រ​ដល់​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត ជួយ​បង្កើន​លំហូរ​ទឹកនោម និង​ជួយ​កាត់​បន្ថយ​ការ​នោម​ញឹក​នៅ​ពេល​យប់ ៕