ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ផ្ទះសំណាក់ «​ភូមិ​ឧទ្យាន​» រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ដែល​សំរាក​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ភូមិ​ឧទ្យាន នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ដោយសារ​ភ្លើង​ឆេះ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះសំណាក់ យីហោ ភូមិ​ឧទ្យាន ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្ម‌ី សង្កាត់​ស្វាយ​ដ​ង្គំ ក្រុង​សៀម​រា​ប‌ នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក​អស់​៨​គ្រឿ​ង‌ ក្នុង​នោះ​ឡាន​ទឹក​របស់​ប៉ូលិស​អស់​៤​គ្រឿង និង​ឡាន​ទឹក​របស់​កង​រាជ​អាវុធ​ហត្ថ​អស់​៤​គ្រឿង ចំណែក​ឯ​ភ្ញៀវ​ពុំ​មាន​រង​របួស​ទេ ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នោះ​ដែ​រ‌​កូនប្រុស​របស់​ម្ចាស់ផ្ទះ​សំណាក់​បាន​រង​របួសធ្ងន់​ដោយសារ​លោត​ពីលើ​ផ្ទះ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ ។ ចំណែក​ការ​ខូចខាត​នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ ៕