ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​គូស្នេហ៍​រៀប​ការ​ដោយ​លុតជង្គង់ជូន​ស្បែកជើង​កែវ​ដូច​រឿងព្រេង

7 ឆ្នាំ មុន

នារី​ម្នាក់​ក្លាយជា​ម្ចាស់​ក្ស​ត្រី​ដូច​ក្នុង​រឿងព្រេង ខណៈ​បុរស​ជា​គូស្នេហ៍​លុតជង្គង់​សុំ​រៀប​ការ​នៅ​រមណីយដ្ឋាន «Disneyland» សហរដ្ឋអាមេរិក ព្រមទាំង​ជូន​ស្បែកជើង​កែវ និង​ចិញ្ចៀនពេជ្រ ។

នារី​ម្នាក់​ក្លាយជា​ម្ចាស់​ក្ស​ត្រី​ដូច​ក្នុង​រឿងព្រេង ខណៈ​បុរស​ជា​គូស្នេហ៍​លុតជង្គង់​សុំ​រៀប​ការ​នៅ​រមណីយដ្ឋាន «Disneyland»  សហរដ្ឋអាមេរិក ព្រមទាំង​ជូន​ស្បែកជើង​កែវ និង​ចិញ្ចៀនពេជ្រ ។

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Chris Cole និង​នាង Courtney បាន​ជួប​គ្នា​ជា​លើក​ដំបូង ក្នុង​ពិធីជប់លៀង Halloween 2011 ហើយ​ពួក​គេ​បណ្តុះ​ពន្លក​ស្នេហ៍​តាំងពី​ពេល​នោះ​មក ។ ការ​សុំ​រៀប​ការ​នោះ​កើតឡើង​នៅ​រមណីយដ្ឋាន Disneyland សហរដ្ឋអាមេរិក ដោយ​លោក Chris និយាយ​ទៅ​កាន់​គូស្នេហ៍​ថា «​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ប្រគល់​ស្បែកជើង​កែវ​ជូន​អូន​»  ។ គ្រានោះ​នាង​Courtney អង្គុយ​លើ​កៅអី ហើយ​លោក Chris ក៏​ពាក់​ស្បែកជើង​ជូន​នាង ព្រមទាំង​និយាយ​ថា «​សូម​រីករាយ​ណា​អូន » ។ ប៉ុន្មាន​វិនាទី​ក្រោយមក​លោក Chris ក្រោកឈរ ហើយ​ដើរទៅ​រក​ប្អូនប្រុស​របស់​គេ ។ នៅ​ពេល​គេ​ងាក​ត្រឡប់​មក​រក​គូស្នេហ៍​វិញ ជា​ហេតុការណ៍​ដ៏​រំភើប​មួយ គឺ​គេ​លុតជង្គង់​នៅ​ចំពោះ​នារី​ម្ចាស់​ស្នេហ៍ ព្រមទាំង​បំពាក់​ចិញ្ចៀន​ជូន​នាង​នៅ​មុខ​មហាជន​យ៉ាងច្រើន​កុះករ ៕