ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ ១២នាក់ ពាក់ព័ន្ធគ្រឿង​ញៀន ត្រូវបានកងរាជអាវុធហត្ថខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​​តុលាការ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់…

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ​ ខេត្តព្រះសីហនុ បានបញ្ជាក់​ថា ជនសង្ស័យទី១ មានឈ្មោះ ចាន់ ណាំ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។ ២-ឈ្មោះ ភាព ផាន់នី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ៣- ឈ្មោះ ហុក ថាឈី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងម៉ូតូ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៤-ឈ្មោះ ជឹម ប៊ុនថន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១  សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ៥- ឈ្មោះ មិន ឃ្លីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៣ ​សង្កាត់៣ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។ ៦-ឈ្មោះ ផុន សុខខេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ៧-ឈ្មោះ ហុង ស៊ីយានភេទ​ប្រុស អាយុ ២៤ឆ្នាំ មុខរបរជា ចុងភៅ រស់នៅ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។ ៨-ឈ្មោះ សៀង ចិត្រា (ប្រុស) អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៣សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។៩-ឈ្មោះ សាង ដារ៉ា(ប្រុស)អាយុ២៩ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​ជនសង្ស័យ ០៩នាក់ខាងលើ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៤: ០០នាទី ដោយកម្លាំងកងរាជអាវុធហត្ថ​ក្រុង ដឹកនាំដោយ​លោក​អនុសេនីយ៍​ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ សហការជាមួយ​ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធ​ហត្ថ​ខេត្ត​ ដឹកនាំដោយ​លោក​វរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន។ គឺចាប់ខ្លួននៅត្រង់ចំណុច​ក្បែរស្ថានីយ៍​​រថភ្លើង​​ ស្ថិតនៅ​ក្រុម​ ១៣ ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាង រួមមាន៖ ម្សៅ​សថ្លា ចំនួន១១ ទម្ងន់ ១,៣៦ក្រាម ​ទូរសព្ទដៃចំនួន ០៥​គ្រឿង ដែកកេះចំនួន៣ ចំពាមកៅស៊ូចំនួន១ ខ្សៀចំនួន៣​ ប្រាក់ ១០មឺនរៀល និង​ដបជក់ចំនួន០១។

ជនសង្ស័យទី១០ ឈ្មោះ សៀក ស៊ី  ភេទប្រុស អាយ៤១ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែកសាហាយ ឃុំពូលធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ​ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។ ១១-ឈ្មោះ អាង សេងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិន​ពិតប្រាកដ ទីកន្លែងកំណើត ភូមិចំការលើ ឃុំអណ្ដូង ស្រុកតារាសាគរ ខេត្តកោះកុងស្នាក់នៅភូមិ ភូមិឫទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។ ១២-ឈ្មោះ វ៉ាន់ ពិសិដ្ឋ ភេទ​ប្រុស ២៧ឆ្នាំ ទីកន្លែងកំណើត ភូមិ​ឫស្សី ​ឃុំត្រពាំងបី ស្រុកឈូក ខេត្ត​កំពត ស្នាក់នៅមិនពិតប្រាកដ។

ជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១០និង ៣០ នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ម៉ិញ វុទ្ទី មេបញ្ជាការរង។

សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន ២កញ្ចប់ ( ០,៥១គ្រាមថ្លឹងទាំងសំបក) ខ្សៀចំនួន ៥​ និង​ដបជក់ចំនួន១ ជញ្ជីងថ្លឹងចំនួន០១ កន្ទ្រៃចំនួន២ កាំភ្លើងកែឆ្នៃចំនួន ៤ដើម ដាវចំនួន១ ទូរសព្ទដៃចំនួន ០៥គ្រឿង លុយរៀល ចំនួន ១០ម៉ឺនរៀល ដែកកេះចំនួន០៦ និងសម្ភារៈ សម្រាប់វេចខ្ចប់មួយចំនួនផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ