ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភ្លើងទៀន​អាច​ក្លាយជា​ការ​គំរា.មកំហែង​ដល់​គណបក្សកាន់អំណាច​ទេ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ក៏​មានការ​លេចឡើង​គណបក្ស​ភ្លើងទៀន បាន​ក្លាយទៅជា​ប្រធានបទ​ពិភាក្សា​មួយ ។ បន្ទាប់​ពី​បាន​បង្កើត​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​បង្ហាញ​ថា គណបក្ស​ភ្លើងទៀន ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកនយោបាយ​ដែល​ស្និទ្ធ​នឹង​លោក សម…

ខណៈ​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ក៏​មានការ​លេចឡើង​គណបក្ស​ភ្លើងទៀន បាន​ក្លាយទៅជា​ប្រធានបទ​ពិភាក្សា​មួយ ។

រូបតំណាង

បន្ទាប់​ពី​បាន​បង្កើត​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​បង្ហាញ​ថា គណបក្ស​ភ្លើងទៀន ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកនយោបាយ​ដែល​ស្និទ្ធ​នឹង​លោក សម រ​ង្ស៊ី បាន​ទទួល​សន្លឹក​ឆ្នោត​ច្រើន​ជាងគេ ទី​ពីរ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។

រូបតំណាង

លទ្ធផល​បង្ហាញ​ថា គណបក្ស​ភ្លើងទៀន​ទទួល​សម្លេង​ឆ្នោត ប្រមាណ​១,៦ លាន​សម្លេង ឬ​ប្រមាណ​២២​ភា​គេ​យ​នៃ​សន្លឹក​ឆ្នោត​បានការ​ទាំងអស់ ។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​សម្លេង​ជាង​៥,៣៧ លាន ឬ ៧៤,៣២ ភាគរយ​។ លទ្ធផល​នេះ​បង្ហាញ​ថា សម្លេង​អ្នកប្រឆាំង​គាំទ្រ​គណបក្ស​ភ្លើងទៀន​មាន​ច្រើន​គួរសម ។

លទ្ធផល​នេះ​នឹង​ជំរុញ​អោយ​មានការ​ចោទសួរ​ថា តើ​គណបក្ស​ភ្លើងទៀន​នឹង​អាច​ក្លាយជា​គូរ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយ​គណបក្សកាន់អំណាច ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ឬទេ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ​នេះ?

រឿង​មួយ​ដ៏​ច្បាស់លាស់​នោះ គឺ​គណបក្ស​ភ្លើងទៀន​នឹង​អាច​ទទួល​បាន​អាសនៈ​ខ្លះ​នៅ​ក្នុង​រដ្ឋសភា​ដែល​បង្កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ។ ប៉ុន្តែ​គណបក្ស​នេះ​នឹង​មិន​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ ។ ប៉ុន្តែ​គណបក្ស​នេះ​នឹង​ក្លាយជា​គណបក្សប្រឆាំង​លេចធ្លោ​នៅ​ក្នុង​រដ្ឋសភា ក្រោយ​ការ​បោះ​ឆ្នោត​២០២៣ ។

រូបតំណាង

ដោយ​មាន​ពេលវេលា​ប្រមាណ​១​ឆ្នាំ​ទៀត​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នោះ​គេ​គិត​ថា គណបក្ស​ភ្លើងទៀន​មាន​ពេលវេលា​ច្រើន ដើម្បី​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​ប្រជាជន​កម្ពុជា ។ ពិសេស គឺ​ការ​កៀងគរ​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២ ចំនួន​២០​ភាគរយ ។ អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត​ឆ្នាំ​២០២២ ភាគច្រើន គឺជា​អ្នកបោះឆ្នោត​មិន​ទាន់​សម្រេចចិត្ត​នៅឡើយ ។

សម្លេង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​អាច​នឹង​កើនឡើង​ទៀត បើសិនជា​គណបក្ស​នេះ​អាច​ទាក់ទាញអ្នកបោះឆ្នោត​បន្ថែម​ទៀត​អោយមក​បោះ​ឆ្នោត​គាំទ្រ​ដល់​ខ្លួន​។ ទោះបីជា​គណបក្ស​ភ្លើងទៀន​អាច​បង្កើន​អ្នកគាំទ្រ​ក្តី គណបក្ស​ភ្លើងទៀន​នឹង​មិន​អាច​មាន​សម្លេង​គ្រប់គ្រាន់​អាច​យកឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ ដោយសារ​សម្លេង​គាំទ្រ​គណបក្ស​ប្រជាជន និង​សម្លេង​គាំទ្រ​គណបក្ស​ភ្លើងទៀន​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​ខ្លាំង បើ​យោង​លើ​លទ្ធផល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​។

រូបតំណាង

ប៉ុន្តែ​គណបក្ស​ភ្លើងទៀន អាច​នឹង​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​ប្រឹងប្រែង​ក្នុង​ដំណើរ​ឆ្ពោះ ទៅ​កាន់ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ដ៏​សំខាន់ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បន្ត​កាន់ អំណាច​តទៅ​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ជា​ការ​ពិត​រយ​:​ពេល​ប្រាំ​ឆ្នាំ​កន្លង​មក សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​បាន​ខិតខំ​ទូ​ទាំង​ប្រទេស មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ។ កិច្ច​ប្រឹងប្រែង​ទាំង​អស់នោះ​បាន​ធ្វើ អោយ​ប្រជាជន​ភាគច្រើន​ជាង​៧៤​ភាគរយ​នៅ​តែ​គាំទ្រ​មិន​ងាករេ​ចំពោះ​គណបក្សកាន់អំណាច ។

អ្នកគាំទ្រ​គណបក្សកាន់អំណាច​នឹង​មិន​មានការ​ប្រែប្រួល​ឡើយ ដោយសារ​តែ​ពួក​គេ​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ អ្នកបោះឆ្នោត​ទាំងនោះ គឺជា​អ្នកមាន​ភាព​ស្មោះត្រង់ មិន​ងាករេ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។

ការ​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​គឺជា​ការ​បោះ​ឆ្នោត​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ ។ នេះ​ជា អ្វី​ដែល​អ្នកបោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​យល់​ឃើញ និង​មាន​ភក្តីភាព​ចំពោះ​គណបក្ស​នេះ ។ ប្រជាជន​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​ដោយសារ​ការ​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​ប្រទេស​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ