ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដៃ និង​បឹង​ទន្លេ​សាប​​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

មិន​ថា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ សៅរ៍ អាទិត្យ នោះ​ទេ បន្ទាប់​ពី​ទទួល​បទបញ្ជា​ពី​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ អភិបាលខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ

ខេត្តកំពង់ឆ្នាំង ៖ មិន​ថា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ សៅរ៍ អាទិត្យ នោះ​ទេ បន្ទាប់​ពី​ទទួល​បទបញ្ជា​ពី​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ អភិបាលខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​គឺ​នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុម​មន្ត្រី​ចម្រុះ បាន​បន្ត​ចេញ​ប្រតិបត្តិការ​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​បរិបូរ​ណ៌ និង​ស្រុក​កំពង់លែង ជា​បន្ត​ទៀត​។

តាម​ការ​បញ្ជាក់​របស់​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភួ​មិ​សាស្ត្រ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ និង​ភូមិសាស្ត្រ​តំបន់​វាលភក់ ក្នុងស្រុក​កំពង់លែង ដោយ​ក្នុង​នោះ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៥៣​នាក់ កាណូត​១១​គ្រឿង ជា​លទ្ធ​ល​ផល​បង្ក្រាបរ​បាំងសាច់​អួន​ចំនួន​៥​កន្លែង ស្មើ​៩៨០​ម៉ែត្រ លប​លូ​សាច់​អួន ២៦​លប បង្គោល​៩០០​ដើម និង​ចាក់​លែង​ត្រី​ចម្រុះ ១៥​គីឡូក្រាម​ចូល​ទន្លេ​វិញ ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បាន​រំ​ឮ​ក​បន្ថែម​ថា ចាប់តាំងពី​ទទួល​លិខិត​បង្គាប់ការ​របស់​ឯកឧត្តម អភិបាលខេត្ត ពី​ថ្ងៃ​ទី​២៤ ខែមីនា រហូត​ដល់ ថ្ងៃ​ទី​២៤ ខែ មិថុនា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​ជលផល បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​តាម​បណ្តា ស្រុក​និង​ខេត្តកំពង់ឆ្នាំង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ ដៃ និង​បឹង​ទ​ន្ល​សាប ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

១- បង្ក្រាប របាំង​សាច់​អួន ចំនួន​៤៩​ករណី ស្មើនឹង​២៥២​កន្លែង ប្រវែង​១៧ ៤៨០​ម៉ែត្រ​។
២- របាំង​ស្បៃ​មុង ចំនួន​១៩​ករណី ស្មើនឹង​១១១​កន្លែង មាន​ប្រវែង​៤៥៦៥​ម៉ែ​ត្រុំ សម្រាស់​ចំនួន ២៥​ករណី ស្មើនឹង​១៣៤​កន្លែង ទំហំ​១៩ ២៦០​ម៉ែត្រការ៉េ​។
៣- លប​កន្ទុយ​កណ្ដុរ​ចំនួន​១​ករណី ស្មើនឹង ៤០​ខ្សែ ប្រវែង​២៤០​ម៉ែត្រ​។
៤- របាំង​កាត់​ព្រែក ចំនួន​៥​កន្លែង មាន​ប្រវែង​៥០០​ម៉ែត្រ​។
៥- អួន​ហ៊ុម​ចំនួន ០៩​វង់​។
៦- អួន​ហ៊ុម​សម្រាស់​ក្រឡា​២​ហ៊ុន​, ចំនួន​៣​វង់​។
៧- បង្គោល​ចំនួន​១៥ ៨២៥​ដើម​។
៨- លប​លូ​សាច់​អួន ចំនួន​២៥៧​គ្រឿង​។
៩- លប​លូ​ស្បៃ​មុង ចំនួន​១០៤​គ្រឿង និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​៣៣០​គីឡូក្រាម ចូល​ទៅ​ក្នុង​ធម្មជាតិ​វិញ​។

ហើយនឹង​ចាប់​បញ្ជូន​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​តុលាការ​ចំនួន​៨​ករណី ក្នុង​បទល្មើស​ឧបករណ៍​ឆក់​៣​ករណី​, ទិញ​ផល​នេសាទ​បាន​ពី​បទល្មើស​៣​ករណី​, កា​.​ប់​បំផ្លាញ​ព្រៃ​លិច​ទឹក​២​ករណី និង​បូម​បាច​ពង្រីង​បឹង​១​ករណី ។

ដោយឡែក មន្ត្រី​ជំនាញ​ជលផល​បាន​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក និង​បាន​ប្រគល់​អាំង​វ៉ែ​ទ័​រ ឆក់​ត្រី បាន​ចំនួន​៥០៩​គ្រឿង (​ឆក់​ក្តៅ​៤៦២​គ្រឿង និង​ឆក់​ត្រជាក់​៤៧​គ្រឿង​) ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ