ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! លួច​អីវ៉ាន់​ក្នុង​ឃ្លាំងទំនិញ​ទុក​ចោល អស់លក្ខណ៍​ត្រឹម​ពលរដ្ឋ​ឃើញ​ទាន់

1 ឆ្នាំ មុន
  • រតនគិរី

ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​អីវ៉ាន់​ចាប់ហួយ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​អីវ៉ាន់​ចាប់ហួយ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាប​ខាងលើ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កែវ ភក្ដី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​បាន​លុង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ភឹ​ម ប៊ុ​ន​រឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ឃ្លាំង​មានឈ្មោះ ផា ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ខាងលើ ខណៈ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​លួច​នៅ​ក្នុង​ឃ្លាំងទំនិញ​ទុក​ចោល​មួយ​កន្លែង​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នាំ​យក​មក​អធិការដ្ឋាន​ន​បាល​ក្រុង​បាន​លុង ដើម្បី​សាកសួរ​បន្ត​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ