ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុករះហាង​បាយ អ្នកញ៉ាំរត់ប្រសាច ​ហើយបើក​រត់ទាល់​​បែក​កង់

7 ឆ្នាំ មុន

ខេត្ត​កំពង់​​ស្ពឺ ៖ អ្នកបើកបរម្នាក់​ត្រូវគេ​ស្គាល់​ថា​ ជា​​សាច់​ញាតិរបស់​​ថៅកែ​​​លក់​ម៉ូតូ​ដ៏​ធំ​ជាងគេ​​ក្នុង​ខេត្តកំពង់​ស្ពឺ​ ​​បាន​​បើករថយន្ត​យ៉ាង​​លឿនបោះពួយ​ទៅ​បុក​របង​ថ្ម​ហាង​​លក់​បាយ​មួយកន្លែង ​​យីហោ​ «ស្រី​នាង» ​បណ្តាល​ឱ្យរងការ​​​ខូចខាត​ និងបន្ត​​បុក​ម៉ូតូ​​​ភ្ញៀវ​ដែល​​​ចូល​​ហូប​បាយ​​ខូច​អស់​​៣​គ្រឿងថែម​​ទៀត ។ ​ក្រោយមក អ្នកបើកនោះ​បាន​ព្យាយាម​​គេច ​លុះបើក​​ដល់​ខាងក្រោយ​វត្ត​ថ្មី ​រថ​

ខេត្ត​កំពង់​​ស្ពឺ ៖ អ្នកបើកបរម្នាក់​ត្រូវគេ​ស្គាល់​ថា​ ជា​​សាច់​ញាតិរបស់​​ថៅកែ​​​លក់​ម៉ូតូ​ដ៏​ធំ​ជាងគេ​​ក្នុង​ខេត្តកំពង់​ស្ពឺ​ ​​បាន​​បើករថយន្ត​យ៉ាង​​លឿនបោះពួយ​ទៅ​បុក​របង​ថ្ម​ហាង​​លក់​បាយ​មួយកន្លែង ​​យីហោ​ «ស្រី​នាង» ​បណ្តាល​ឱ្យរងការ​​​ខូចខាត​ និងបន្ត​​បុក​ម៉ូតូ​​​ភ្ញៀវ​ដែល​​​ចូល​​ហូប​បាយ​​ខូច​អស់​​៣​គ្រឿងថែម​​ទៀត ។ ​ក្រោយមក អ្នកបើកនោះ​បាន​ព្យាយាម​​គេច ​លុះបើក​​ដល់​ខាងក្រោយ​វត្ត​ថ្មី ​រថ​យន្ត​​បង្ក​​បែក​កង់ ​ទើបត្រូវ​ពលរដ្ឋ​ឃាត់ខ្លួន​​បាន​​ទាំងមនុស្ស​ ទាំង​​រថយន្ត ។

ហេតុការណ៍​​បុក​រះនេះ ​​កើតឡើង​​កាលពី​វេលា​ម៉ោង​០៧ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​ស្ថិត​នៅ​ចំណុច​ហាងលក់បាយ ​(​ស្រី​​​នាង​) ​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

ប្រភព​​​ឱ្យ​ដឹង​​ថា ​រថយន្ត​បង្កហេតុ​ម៉ាក​កាម​រី​​ ​ពណ៌​.ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-1662​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ក្រ​ពិត​អត់ស្គាល់​ឈ្មោះ​ ​គ្រាន់តែ​ដឹង​ថា ​មាន​អាយុ​ជាង​២០​ឆ្នាំ ​ត្រូវ​​បាន​​ប្រជាពលរដ្ឋ​ឃាត់​ចាប់ប្រគល់ឱ្យ​សមត្ថកិច្ច​ ។ ​ម្ចាស់ផ្ទះ​​​ឈ្មោះ​ស្រី​នាង ​អាយុ​ជាង​៣០​ឆ្នាំ​ ជា​អ្នកលក់​បាយ​នៅ​ចំណុច​កើតហេតុ​ និង​ម៉ូតូ​៣​គ្រឿងទៀត ​​​រង​ការ​ខូចខាត​នោះ​ ម៉ាក​សង់​២​គ្រឿង ​និង​ម៉ាក​អាយ​ខុន​១​គ្រឿង​ទៀត ​មិន​​ស្គាល់​​អត្តសញ្ញាណ​ ។

តាម​ប្រភព​ពី​​​កើតហេតុ​​ឱ្យ​ដឹង​ថា​ ​គេ​​ឃើញ​រថយន្ត​បង្ក​បើកពី​ទិស​ខាងលិច​ ឆ្ពោះទៅ​រង្វង់​មូល​ខាងជើង​សាលាខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​របង​ថ្ម​​ ហើយទៅ​​បុក​ថែម​ម៉ូតូ​៣​គ្រឿង​របស់​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ហូប​បាយរង​ការ​ខូចខាតតែម្តង ។

ក្រោម​សមត្ថ​កិច្ច​ជំនាញ​ចុះ​ទៅ​វាស់វែង​នាំ​យក​ម្ចាស់​រថយន្ត​បង្ក ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ពិនិត្យ​ជាតិ​អាល់កុល​ ហើយ​ដឹក​យក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​៣​គ្រឿង ​ទៅ​រក្សារ​ទុក​ និង​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ ដើម្បីទៅដោះស្រាយ ​។​

ក្នុងនោះ​ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ អាង​តែ​មាន​រថយន្ត​ទំនើប ​បើក​បុក​គេ​ហើយ​មិនចង់​ទទួលខុសត្រូវ​ទៀត នេះសំណាង​ហើយ​ កុំ​តែ​រថយន្ត​បែក​កង់​ទៅ​មុខ​មិន​រួច ​កុំ​អី​ច្បាស់​ជា​រត់គេច​បាត់​ហើយ ។ ​ចាំ​មើល​ថា​តើ​ សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ​មាន​ចាត់ការ​យ៉ាងណា​?