ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​បងស្រី​ឡើង​មក​គោក​វិញ ប្អូនប្រុសរ​ត់ទៅ​ហៅ​ជីដូន ផ្អើល​អ្នកស្រុក​ជួយ​រក

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លា​.​ប់ ខណៈ​ពេល​ចុះ​ទៅ​លេង​ទឹក​ក្រោយ​ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លា​.​ប់ ខណៈ​ពេល​ចុះ​ទៅ​លេង​ទឹក​ក្រោយ​ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។

បើ​តាម​អធិការ​នគ​បាល​ស្រុក​ទឹកផុស លោក​វរសេនីយ៍ឯក ខែ​ម វិបុល បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នេះ​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ លី ស្រី​ពេជ្រ អាយុ​១២​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា ស្ថិត​ក្នុងភូមិ​រមាស ឃុំ​តាំងក្រសាំង ដែល​មាន​ឱ​ពុក​ឈ្មោះ លី ប្រុស និង​ម្តាយ​ឈ្មោះ វង់ ភឺន រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​រស់នៅ​ជាមួយ​ជីដូន​ដែល​មានឈ្មោះ ជឹ​ម យ៉​ន រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក​អធិការ​នគ​បាល​ស្រុក​ទឹកផុស បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ បាន​ទៅ​មុជទឹក​ស្រះ​ជាមួយ​ប្អូនប្រុស​ម្នាក់​ទៀត ហើយ​ក៏​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ដោយ​មិនឃើញ​បងស្រី​ឡើង​មក​លើគោក​វិញ ប្អូនប្រុស​ក៏​បានរ​ត់ទៅ​ហៅ​ជីដូន ហើយ​ក៏​បាន​ស្រែក​ឆោឡោ​ឱ្យ​អ្នកស្រុក​ជួយ​ចុះ​មុជ​រក និង​បាន​យក​មក​សង្គ្រោះ តែ​គួរ​ឱ្យ​អនិច្ចា​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បាន​ធ្វើការ​ពិនិត្យ​សាកស​.​ព និង​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ក្មេង​ស្រី​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ