ស្លុតចិត្ត! មនុស្ស៨នាក់មានប្រុសមានស្រីជួបគ្រោះអកុសលលើកំណាត់ផ្លូជាតិលេខ៥
- កំពង់ឆ្នាំង
យ៉ាងហោចណាស់ មានមនុស្ស២នាក់បានស្លា.ប់ និង៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍
យ៉ាងហោចណាស់ មានមនុស្ស២នាក់បានស្លា.ប់ និង៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់បានស្លា.ប់ និង៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំដឹកត្រីចំនួន២គ្រឿងបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៥៧នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣ និងលេខ៦៤ ស្ថិតក្នុងភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុកកំពង់ត្រឡាច បានអោយដឹងថា រថយន្តដឹកត្រីទាំង២គ្រឿងនេះ ធ្វើដំណើច្រាស់គ្នា គ្រាដែលរថយន្តមួយគ្រឿងម៉ាក FRONTE R ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N.4944 បើកបរដោយឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ ) មានទីលំនៅក្នុងភូមិស្វាយទោល ឃុំជ្រៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង នឹងអ្នករួមដំណើរចំនួន២នាក់ ដោយម្នាក់ទៀតឈ្មោះ ផាម យ៉ាំងផាម ភេទស្រី ជនជាតិវៀតណាម (ស្លា.ប់នៅកន្លែងកើតហេតុ) មានទីលំនៅក្នុងភូមិព្រែកល្វា ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ។
សមត្ថកិច្ចបន្តថា ដោយរថយន្តខាងលើនេះ បើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1427 បើកបរដោយឈ្មោះ ធី ផារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ដោយមានមនុស្ស៤នាក់រួមដំណើរជាមួយ រួមមាន ៖ ១- ឈ្មោះ ខាត់ សារុំ ភេទប្រុស អាយុ៣២ឆ្នាំ ២- ឈ្មោះ ជួប កុម្ភៈ ភេទប្រុស អាយុ៣៣ឆ្នាំ ៣- ឈ្មោះ ធី ឆៃរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ រថយន្តនេះ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូងក្នុងដំណើរបញ្ច្រាសទិសគ្នា ។
ក្រោយពេលកើតហេតុ អ្នកស្លា.ប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ស.ពឲ្យទៅក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករងរបួសធ្ងន់ និងស្រាល ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ផងដែរ ។
ដោយឡែករថយន្តទាំង២គ្រឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។ ហើយនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលចរាចរស្រុកកំពង់ត្រឡាច បានធ្វើការសន្និដ្ឋានថា បណ្ដាមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ៕
ចែករំលែកព័តមាននេះ