ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ! ​ឃើញម៉ូតូMSX​របស់សាកសព​ ដែលត្រូវសម្លា.ប់រួច​ដុតចង់​​​​បំបាត់​​​ដាន​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​មុន​នេះ​បន្តិច ​សមត្ថកិច្ច​រាយ​ការ​ណ៍ថា គេ​បាន​រក​ឃើញ​ម៉ូតូ​ម៉ាក​​MSX​របស់​ជន​រង​គ្រោះ​ ដែល​គេ​សម្លា.ប់​​រួចប៉ង​​ដុត​ក្នុង​​ចំបើង ដើម្បីបំបាត់ដាន នៅ​ស្រុក​ភ្នំព្រឹក​នោះ​​ហើយ​ គឺឃើញ​នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ ​ឃុំ​តា​​គ្រាម ស្រុក​បាណ​ន់​ ខេត្ត​បាត់​ដំបង ។

ខេត្តបាត់ដំបង ៖ ​មុន​នេះ​បន្តិច ​សមត្ថកិច្ច​រាយ​ការ​ណ៍ថា គេ​បាន​រក​ឃើញ​ម៉ូតូ​ម៉ាក​​MSX​របស់​ជន​រង​គ្រោះ​ ដែល​គេ​សម្លាប់​​រួចប៉ង​​ដុត​ក្នុង​​ចំបើង ដើម្បីបំបាត់ដាន នៅ​ស្រុក​ភ្នំព្រឹក​នោះ​​ហើយ​ គឺឃើញ​នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ ​ឃុំ​តា​​គ្រាម ស្រុក​បាណ​ន់​ ខេត្ត​បាត់​ដំបង ។

ម៉ូតូ​​​ម៉ាក​MSX​ ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ​ទេ ជា​របស់​ជន​រង​គ្រោះ​ដែលស្លាប់​​ឈ្មោះ​សុខ វណ្ណ​ថា ភេទប្រុស​ អាយុ​២០​ឆ្នាំ ដែល​ត្រូវ​​ជន​ដៃ​ដៃ​សម្លាប់​ រួច​ប្លន់​យក​ម៉ូតូ​នេះ កាលពី​វេលា​ម៉ោង​០៨ និង២០​នាទី​យប់​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ស្ថិតនៅ​រោង​ចម្ការមួយ​​កន្លែង ក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ ។

មិន​ត្រឹម​​តែ​សម្លាប់​ប្លន់​យក​ម៉ូតូ​​ទេ ត្រូវ​ក្រុម​ជន​ដៃដល់​ដែល​គេ​​ស​ន្និ​ដ្ឋាន​​ថា មាន​​គ្នា​លើស​​ពី​​២​នាក់​បាន​អូស​សាកសព​ជន​រង​គ្រោះ​​ទៅ​ដុត​យ៉ាង​ព្រៃផ្សៃ ​​ក្នុង​គំនរ​ចំបើង​ទៀត ក្នុង​ចេតនា​បំបាត់ដាន​ ។

បើ​តាម​​​ព័​ត៌មាន​​ឱ្យ​ដឹងទៀត​ថា ពេល​នេះ ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រង់​យក​ម៉ូតូ​នោះ​ចេញពី​ក្នុង​ទឹក ហើយ​កំពុង​សួរនាំ​សាក្សី​នានា នៅ​ជុំវិញ​កន្លែង​ប្រទះ​ឃើញ​ម៉ូតូ​នោះ ដើម្បី​ស្រាវ​ស្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ​។

គួររំលឹកថា ជុំវិញ​ករណី​សម្លាប់​មនុស្ស​រួចអូស​ទៅ​ដុត​ប៉ង​បំបាត់ដាន​នោះ បើ​តាម​យោង សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​បាន​អះអាង​ថា វា​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ គឺជា​រឿង​ប្លន​សម្លាប់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុខ វណ្ណ​ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ដែល មាន​គ្នា​លើស​ពី​២​នាក់​បាន​ចាក់​និង​វាយ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​រោង​ចាំចម្ការ​មួយ​កន្លែង នៅ​ភូមិ​កូនភ្នំ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ។ ក្រោយ​ពី​សម្លាប់ ក្រុម​ជន​ដៃដល់ បាន​អូស​សាកសព​យក​ទៅ​ដុត​នៅ​ក្នុង​គំនរ​ចំបើង ដើម្បី​បំបាត់ដាន តែ​ត្រូវ​អ្នក​ភូមិ​ឃើញ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ
ម្ដង​។

យោង​លើ​សេចក្ដីរាយការណ៍​ថា នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​រក​ឃើញ​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន និង​សម្ភារ សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង ដែល​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​និង​ជន​ដៃដល់​ជា​មនុស្ស​ស្គាល់គ្នា ហើយ​ថែម​ទាំង​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​គ្នា​ទៀត​ផង ទើប​បែកគំនិត​សម្លាប់​ជន​រង​គ្រោះ​រួច​ប្លន់​យក​ម៉ូតូ ។

ម៉ូតូ​ដែល​ជន​ដៃដល​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា MSX​គ្មាន​ស្លាក​លេខ​ទេ តែ​មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​F-5175102 សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​ហើយ តែ​មិន​ទាន់​ដឹង​ថា មាន​តម្រុយ​ដដែល ។