ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យលោកចោរ លួចម៉ូតូប៉ះចំមានGPS

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រ​ចេះ ​៖ កម្លាំង​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តក្រចេះ សហ​កា​ជាមួ​យ​និង​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពញ្ញា​ក្រែក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ បាន​ធ្វើការ​ស្រាវជ្រា​វ​ស្ទាក់​ចាប់​ឃាត់​ខ្លួន​ចោរលួច​ម៉ូតូ​ម្នាក់​ កាលពី​វេលា​ម៉ោង៣និង៣០នាទី​រសៀ​ល​នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ។ មន្ត្រី​នគរបាល​ក្រុង​ក្រចេះ​បាន​អោយ​ដឹង​ថា…

ខេត្ត​ក្រ​ចេះ ​៖ កម្លាំង​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តក្រចេះ សហ​កា​ជាមួ​យ​និង​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពញ្ញា​ក្រែក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ បាន​ធ្វើការ​ស្រាវជ្រា​វ​ស្ទាក់​ចាប់​ឃាត់​ខ្លួន​ចោរលួច​ម៉ូតូ​ម្នាក់​ កាលពី​វេលា​ម៉ោង៣និង៣០នាទី​រសៀ​ល​នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ។

មន្ត្រី​នគរបាល​ក្រុង​ក្រចេះ​បាន​អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ​៤០ឆ្នាំ រស់នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ គឺ​បាន​ធ្វើសកម្មភាព​លួច​ម៉ូតូ០១គ្រឿង ម៉ាក​ហុង​ដា​ឌ្រីម សេរី​ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ 1F-5970 កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅចន្លោះ​ម៉ោង១១ព្រឹក ក្នុង​ភូមិ​ត្រពាំងព្រី​ង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពីទទួល​បាន​ដំណឹង​ភ្លាម ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​ក៏បាន​ចេញ​ប្រតិបត្តិ​កា​រដេញ​តាម​ប្រកៀកប្រកិត​ដោយ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ GPS ដែល​ជាប់​នៅជា​មួយ​នឹង​ម៉ូតូ តែ​ត្រូវ​​បាត់​ដំណឹង​នៅ​តំបន់​ក្រោយ​ភូមិសាស្ត្រ​ស្រុក​ឆ្លូង​ក្នុង​ព្រៃ​កៅ​ស៊ូ​មួយ​កន្លែង ដោយសារ​មិន​មាន​សេវា​ដាច់​ប្រព័ន្ធGPS ។

កម្លាំង​នគរបាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ក្រ​ចេះ​ ក៏​នៅតែ​ធ្វើការ​តាមដាន​មុខសញ្ញា​ ហើយ​នៅ​ថ្ងៃទី២៣ នេះ ជនសង្ស័យ​ក៏​បន្តដំណើរ​ចេញពី​តំបន់​ព្រៃ​កៅស៊ូ ឆ្ពោះទៅ​ខាង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ក៏បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឈាន​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​នៅ​ចំណុច ភូមិ​អន្លង់ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន ទៅកាន់​អធិ​កា រដ្ឋា​នន​គរ​បាល​ក្រុង​ក្រចេះ​ដើម្បី​បំពេញ​នីតិវិធី​ទៅតាម​ផ្លូ​វ​ច្បាប់​។

អត្ថបទសរសេរ ដោយ