ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសអំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៣។ ដំណើរការចរចានេះ នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២ ហើយការចរចាចុងក្រោយ នឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២២។ ចំណែកប្រាក់ខែថ្មី សម្រាប់កម្មករកាត់ដេរ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
សូមរម្លឹកថា នៅឆ្នាំ២០២២ នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងប្រទេសកម្ពុជា មានចំនួន ១៩៤ដុល្លារ។
ទោះយ៉ាងណា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិត ធ្លាប់ទទួលបានកន្លងទៅ គឺធ្វើឲ្យឱ្យកម្មករនិយោជិតម្នាក់ ក្នុងវិស័យកាត់ដេរ អាចទទួលបានប្រាក់បៀវត្ស ជាមធ្យមពី ២១១ដុល្លារ ទៅ ២២២ដុល្លារ ក្នុងមួយខែ៕
ចែករំលែកព័តមាននេះ