ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​តាម​អន​ឡាញ​សម្រាប់​ថ្ងៃ​សុក្រ​ពណ៌​ខ្មៅ​កើនឡើង​ក្នុង​កម្រិត​ខ្ពស់

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​ស្រាវជ្រាវ​ទីផ្សារ​ឌី​ជី​ថ​ល​មួយ​បាន​កត់ត្រា​ពី​ការ​លក់​តាម​អន​ឡាញ​ក្នុង​កម្រិត​ខ្ពស់​បំផុត គឺ​ស្មើនឹង​៣,៣៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ថ្ងៃ​សុក្រ​ពណ៌​ខ្មៅ ។

សហរដ្ឋអាមេរិក ៖ ក្រុម​ស្រាវជ្រាវ​ទីផ្សារ​ឌី​ជី​ថ​ល​មួយ​បាន​កត់ត្រា​ពី​ការ​លក់​តាម​អន​ឡាញ​ក្នុង​កម្រិត​ខ្ពស់​បំផុត គឺ​ស្មើនឹង​៣,៣៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ថ្ងៃ​សុក្រ​ពណ៌​ខ្មៅ ។

យោង​តាម Adobe Digital Insights (ADI) កាលពី​ថ្ងៃ​សៅរ៍​ឱ្យ​ដឹង​ថា វា​កើនឡើង​ក្នុង​អត្រា​២១,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ស្មើនឹង​២៩០​លាន​ដុល្លារ លើស​ការ​ព្យាករ​៣,០៥​ប៊ី​លាន​ដុល្លារ​នៃ​ការ​លក់ទំនិញ​ប្រពៃណី បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​អរ​ព្រះ​គុណ ។

ការ​ទិញ​ទំនិញ​អន​ឡាញ​តាម​រយៈ​ទូរស័ព្ទ​ចល័ត នៅ​ថ្ងៃ​សុក្រ​ពណ៌​ខ្មៅ​ឆ្នាំ​នេះ ត្រូវ​បាន​ចុះបញ្ជី​ថ្ងៃ​ដំបូង​ស្មើនឹង​ជាង​១​ប៊ី​លាន​ដុល្លារ ។ ការ​លក់​តាម​រយៈ​ទូរស័ព្ទ​ដៃ មាន​ចំនួន​សរុប​១,២​ប៊ី​លាន​ដុល្លារ ឬ​ស្មើនឹង​៣៦%​នៃ​ការ​លក់​តាម​អន​ឡាញ​ទាំងអស់ និង​កើនឡើង​៣៣%​លើស​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

ការ​ស្រាវជ្រាវ​របស់ ADI បាន​ពឹងផ្អែក​តាម​ការ​វិភាគ​នៃ​ការ​ជ្រើសរើស អនាមិក និង​ការ​ប្រមូល​ទិន្នន័យ​ពី​ក្រុមហ៊ុន​ជាង​៥.០០០ ដែល​ប្រើ​កម្មវិធី Adobe Digital Marketing Cloud ដើម្បី​ទទួល​បាន​ទិន្នន័យ​ពិតប្រាកដ និង​ការ​វិភាគ​សកម្មភាព​នៅ​លើ​គេហទំព័រ បណ្តាញ​សង្គម និង​ការ​ផ្សាយពាណិជ្ជកម្ម ៕